កំពង់ធំ= ប្រភពពីសមត្ថកិច្ចបានបញ្ចាក់យ៉ាងច្បាស់ ថា ឈ្មួញដុះស្លែរ ល្បីខាងបំផ្លាញ មច្ឆាជាតិ ឈ្មោះ ជា សិកា ជាមេកញ្ចែង ប្រមូលទិញត្រី ពីក្រុមប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិបាឡង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារ តែមន្រ្ដី ជំនាញ បើកដៃ អោយឈ្មួញដុះស្លែររូបនេះ ធ្វើអ្វីបានតាមទំនើងចិត្ត ដោយមិនដឹងខ្លួនថាខ្លួ នជាឧក្រិដ្នជនបំផ្លាញមច្ឆាជាតិនោះទេ ហើយក៏ជាមេខ្លោង នៃការប្រព្រឹត្តបទល្មើសនេសាទនៅក្នុងក្រុមរបស់ខ្លួន ដែរ។
ឧក្រិដ្ឋជនបំផ្លាញមច្ឆាជាតិរូបនេះ បាន ជេរ បញ្ចោ អ្នកសារពត័មាន ទាំងកំម្រល់ចូល ដោយពុំដឹងថាខ្លួនជាដើមហេតុដែលធ្វើអោយកើតបទល្មើសនេសាទ ប្រើប្រាសឧបករណ៍ទាំងអស់នោះឡើយ ជាក់ស្ដែង តាមសេចក្ដីរាយការណ៍បានបញ្ចាក់យ៉ាងច្បាស់ថានៅក្នុងភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រង់នៅចំនុច អន្លង់ធំ ទឹកថ្លា កំពង់ទេះ រលាំទ្រុង ជាពិសេសនៅតាមមាត់ទន្លេកន្លែង លោក ហ៊ុក មុន នាយរងសង្កាត់ ពាមបាង និងជាកន្លែង លោក ជា សិការ មេកញ្ចែង បាន អោយក្រុម កូនចៅរបស់ខ្លួន នេសាទ សាច់ក្រហម ពេញមាត់ទន្លេ គ្រប់រូបភាព មានទាំងឆក់ត្រី អួន សាច់ក្រហម លប យ៉ាងពេញបន្ទុក ទាំងយប ទាំងថ្ងៃ ដោយពុំខ្លាចញញើត មន្រ្ដីជំនាញនៅទីនោះឡើយ ។
លោក យ៉ានវិសាក នាយផ្នែករដ្នបាលជលផល ឆ្លើយក្នុងកិច្ចសម្ភាសថាគ្នាតិច កំលាំងតិច បង្រ្កាប់មិនអស់ ចំណែក លោក កន ចាន់ សីហា នាយសង្កាត់ជលផលស្ទោង ឆ្លើយថា ខ្ញុំនៅឆ្ងាយ ពុំដឹងទេបើមានក៏មានតិចតួចជៀសមិនរួច រឿងនេះចាំលោកសួរ សុខ ប៊ុន ធឿន នាយរងសង្កាត់សិន ។ តែចំពោះ លោក ហួន ផល នាយសង្កាត់ជលផល ពាមបាង មិនអាចធ្វើការសម្ភាសបានទេ ដោយសារ តេទូស័ព្ទ ៣ដង់ហើយតែមិនលើកទូស័ព្ទ លោក ហុក មុន នាយរងសង្កាត់ជលផល ពាមបាង បទល្មើសមានពិតមែន តែមិនមាន១០០% នោះទេ គឺមានប្រជាពលរដ្ន រកតិចតួចដើម្បីចិញ្ចឹឆ្នាំបាយ ព្រោះពលរដ្នពឹងផ្អែកលើរបរនិង ពុំមានដីស្រែចំការអីត្រូវពឹងនោះទេ ៕ប៊ុន រិទ្ធី