កំពង់ធំ = កាលពីវេលាម៉ោង ០៧និង៥០នាទីថ្ងៃទី០២ខែកក្តដាឆ្នាំ២០១៧ព្រឹកនេះ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយ យោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បង្ករឡើងដោយរថយន្តសាំយុងបើកទៅបុកពីក្រោយអ្នកជិះម៉ូតូបណ្ដាលអោយស្លាប់បុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធម្មនៅកន្លែងកើតហេតុ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដសាមយ៉ុង០១គ្រឿងពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AN -0544បើកពីជើង ទៅត្បូង មកដល់កន្លែងកើតហេតុខាងលើបានបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹង បណ្ដាលជនរងគ្រោះរមៀលបោកក្បាលធ្លាក់ពីចិញ្ចើមថ្នល់ស្លាប់ភ្លាមៗ ចំណែករថយន្ដជ្រុលចង្កូតធ្លាក់ស្រែ ជាង១០០ម៉ែត្រ ក្រោយកើត ( ម្ចាស់រថយន្ដរត់គេចខ្លួនបាត់) ដោយពុំស្គាល់អត្តសញ្ញាណ ចំណែកអ្នកជិះម៉ូតូ ម៉ាក ស្មាក់ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH -8716 បើកបរដោយឈ្មោះ កៅ ប៉ូច ភេទ ប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ( គាត់ជាមេភូមិ) ។
ក្រោយសមត្ថកិច្ច ធ្វើការវាស់វែង ប្រគល់សាកសព អោយសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកសន្ទុក បើកការស្រាវជ្រាវ អោយជនបង្កចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕ប៊ុន រិទ្ធី





































