0

ពលរដ្ឋដែលមានដីនៅតំបន់ក្បាលឆាយតែមិនទាន់បាទទួលចំណែកដីគោលនយោបាយបាននាំគ្នាស្នើសុំដីអភិបាលខេត្តព្រះសីហនុ យន្ត មីន គ្រាដែលឯឧ បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធវេទិការសាធារណៈមួយដើម្បីស្វែងយល់អំពីកង្វល់និងសំណួមពររបស់ពលរដ្ឋនៅសង្កាត់១ក្រុងព្រះសីហនុនារសៀលថ្ងៃទិី១កក្កដា២០១៧។

ពលរដ្ឋមួយចំនួនថា៖ពួកគាត់មានដីមានដំណាំនៅតំបន់ត្រូវរុះរើចេញតែហូតមកដល់ពេលនេះហើយនៅមិនទាន់ទទួលបានដីនៅឡើយទេខណៈដែលអ្នកដទៃមួយចំនួនធំគេបានដីស្ទើគ្រប់គ្នាអស់ទៅហើយ។

ជាការឆ្លើយតប ឯឧ អភិបាលខេត្តបញ្ជាក់ថា៖នឹងពិនិត្យសំណើរបស់ពលរដ្ឋហើយគ្រោងនឹងចាត់ចែងជូនផងដែរប្រសិនជាប្រជាពលរដ្ឋមានដីពិតប្រកដតែមិនទាន់បានទទួលចំណែកមែននោះ។តែរដ្ឋបាលខេត្តនឹងពិនិត្យមើលផងដែរចំពោះអ្នកមកពីតំបន់ផ្សេងឬខេត្តផ្សេងដែលមកបន្លំដាក់ឈ្មោះសុំដីនេះរដ្ឋបាលខេត្តមិនអាចផ្តល់ជូនបានទេ។

 

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១៦៦បានកំណត់តំបន់ត្រូវការពារសំរាប់ប្រភពទឹកសាបក្បាលឆាយដោយសម្រេចកាត់ឆ្វៀលដីមួយចំនួនចេញពីអនុក្រឹត្យលេខ៧៦ដើម្បីផ្តល់ជូនរដ្ឋបាលខេត្តធ្វើការចាត់ចែងបែងចែកជូនប្រជាពលរដ្ឋដោយអនុលោមតាមគោលការណ៍ឯកភាពមួយច្បាស់លាស់។

ជាគោលការណ៍ប្រជាពលរដ្ឋដែលតាំងលំនៅនៅក្នុងបន្ទាត់ព្រំនៃអនុក្រឹត្យលេខ១១៦(តំបន់ហាមឃាត់)ត្រូវប្តូរអោយមករស់នៅខាងក្រៅខ្សែបន្ទាត់វិញដោយរដ្ឋបាលខេត្តសម្រេចផ្តល់ជូនដីស្របច្បាប់ទំហំ៥ម៉គុណ២០ម៉។

មកដល់ពេលនេះ ឯឧ យន្ត មីន ថា៖ រដ្ឋបាលខេត្តបានផ្តល់ជូនចំនួនជាង៧០០គ្រួសាររួចហើយ៕សាវ៉ុន