ចិន៣នាក់បញ្ជូនទៅតុលាការ៣៣នាក់ទៀតដោះលែងចំណែកខ្មែរកំពុងស្រាវជ្រាវបន្ត

0

ខេត្តព្រះសីហនុ៖(update)ជនជាតិចិនតែបីនាក់ប៉ុណ្ណោះ ត្រូវបានសម្រេចបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត។ចំណែក៣៣នាក់ទៀតដោះលែងអោយត្រលប់ទៅវិញបន្ទាប់ពីនគរបាលបញ្ចប់នីតិវិធីក្នុងករណីហិង្សាជាមួយជនជាតិខ្មែរនេះ។

លោក កុល ផាល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា៖រឿងនេះផ្តើមចេញពីការផឹកស៊ីរាំរែកប៉ះគ្នាបន្តិចបន្តួចខ្វះការយោគយល់គ្នាក៍បង្ករជាទំនាស់ហើយប្រមូលបក្ខពួកមកជួយគ្នា។

ក្រោយការស្រាវជ្រាវរកឃើញថាមានតែចិនបីនាក់ប៉ុណ្ណោះដែលជាប់ពាក់ពន្ធ័។ចំណែក៣៣នាក់ទៀតមិនជាប់ពាក់ពន្ធ័ទេ។

បច្ចុប្បន្នជនជាតិចិនទាំងបីនាក់នេះត្រូវបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត។

ដោយឡែកជនជាតិខ្មែរដែលមានទំនាស់ជាមួយចិនទាំងនេះ លោក ឧត្តមសនីយ៍ត្រី កុល ផាល្លី អោយដឹងថាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ។

គួររំលឹកថានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០១និង៣០ នាទីយប់នៅចំណុចរង្វង់មូលតោពីរ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានកើតមានករណីឈ្លោះវាយតប់គ្នារវាងខ្មែរនិងចិនដែលជាក្រុមដើរលេងយប់។

បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងមានការភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ។

នេះជាករណីលើកទី២ដែលស្ទាវចិននិងខ្មែបានបង្ករជាជម្លោះរហូតដល់មានអំពើិហិង្សាបែបនេះ៕សាវ៉ុន