លោកអនុសេនីយ៍ឯកម្នាក់នៅអង្គភាពលេខ៦កំពុងបើដៃអោយពលករនិងឈ្មួញធ្វើចរាចរឈើក្រញូងនៅច្រកខ្លួនគ្រប់គ្រង

0

ខេត្តឧត្តមានជយ័:លោកអនុសេនីយ៍ឯកនៅអង្គភាពលេខ៦ម្នាក់ឈ្មោះសើរប្រចាំការនៅតំបន់ច្រករបៀងក្បាលទន្សោងក្នុងភូមិទំនប់លើឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តមានជយ័ កំពុងល្បីថាបានបើកដៃអោយពលរដ្ឋឆ្លងដែនចូលទឹកដីថៃខុសច្បាប់ទៅលូចកាប់ឈើក្រញូងនៅក្នុងទឹកដីថៃនិងឃុបឃិតអោយមេឈ្មួញចូលប្រមូលទិញធ្វើអាជីវកម្មនិងដឹកជញ្ជូនចេញអនាធិបតេយ្យនៅតំបន់ខ្លួនគ្រប់គ្រង។


សេចក្ដីរាយការបានអោយដឹងថានៅល្ងាចថ្ងៃទី01ខែកក្កដាឆ្នាំ2017គេបានប្រទះឃើញសកម្មភាពពលករកាប់ឈើក្រញូងត្រឡប់មកពីប្រទេថៃវិញយ៉ាងគគ្រឹកគ្រេងនិងមានមេឈ្មួញស្រីផ្លែកមុខជាជនជាតិវៀតណាមមកឈរជើងនិងធ្វើការប្រមូលទិញឈើក្រញូងដឹកតាមម៉ូតូពីជើងភ្នុំយកមកស្ដុបនៅផ្ទះកន្លែងលោកអនុសេនីយ៍ឯកខាងលើស្នាក់នៅរួចលើកដាកលើរថយន្ដដឹកជញ្ជូនចូលមកទីរួមស្រុកអន្លង់វែង។ហើយសកម្មភាពទាំងនេះបានកើតមានរាល់ថ្ងៃជាច្រើនឆ្នាំមកហើយដែលលោកអនុសេនីយ៍ឯកឈ្មោះសើរបានឃុបឃិតអោយកើតមានសកម្មភាពពលករឆ្លងដែននិងចរាចរណ៍ឈើក្រញូងមកពីប្រទេសថៃនៅក្នុងច្រករបៀងដែលខ្លួនបានគ្រប់គ្រងយូលង់ណាស់មកហើយ។
សមត្ថកិច្ចបានអោយដឹងថាលោកអនុសេនីយ៍ឯកឈ្មោះសើរនៅអង្គភាពកងពលលេខ៦ល្បីថាបានដេញថ្លៃច្រករបៀងមួយនេះពីអ្នកមានអំណាចបានផ្ដាច់មុខគ្រប់គ្រងសេដ្ឋកិច្ចចរាចរឈើក្រញូងនៅតំបន់នេះតែម្នាក់ឯងគ្មាននាក់ណាហ៊ានប៉ះពល់បានឡើយ។

ទោះជាពលរដ្ឋឆ្លងដែនទៅធ្វើសកម្មភាពលបលួចកាប់ឈើក្រញូងត្រូវបានទាហ៊ានថៃបានបាញ់សម្លាប់ចាប់ខ្លួននិងបាត់ខ្លួនជាញឹកញាប់ក្ដីក៍គ្មាននាក់ណារវល់ឡើយគឺជាប់រវល់ប្រមូលប្រាក់ដាក់ហោប៉ៅរកពេលទំនេគ្មាន។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីលោកអនុសេនីយ៍ឯកឈ្មោះសើបានទេនៅថៃទី02ខែកក្កដាឆ្នាំ2017នេះរីឯលោកឧត្តមសេនីយ៍ទោ ឈុំ ខេងមេបញ្ជាការកងពលតូចលេខ៦ក៍មិនអាចសុំការបំភ្លឺបានដែព្រោះទូសព្ទ័ចូលពីដងគ្មាននាក់ទទួល។l