អាជ្ញាធរខេត្តសៀមរាបឈឺក្បាលវិលមុខដោយសារតែអាជីវករផ្សារសម្តេចតេជោដើមក្រឡាញ់ថ្មី តវ៉ាដណ្ដើរគ្នាលក់ដូរនៅជាន់ក្រោមមិនព្រមឡើងលក់ដូរនៅជាន់លើ

0

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧ សាសាខេត្តសៀមរាបបានចេញលិខិតមួយច្បាប់ ឱ្យតំណាងក្រុមក្រុមអាជីវករ ជាង៥០នាក់ មកចូលរួម ស្តាប់កិច្ចពិភាក្សាគ្នា រកដំណោះស្រាយជាថ្មី ដឹកនាំកិច្ចប្រជុំ ដោយលោក គឹម ឆាយ​ហៀង អភិបាលរងខេត្តសៀមរាប ,លោក សូ ប្លាតុង អភិបាលក្រុងសៀម​រាប និងលោក សុខ តុញ តំណាង​ផ្សារសម្តេចតេជោដើមក្រឡាញ់ថ្មី បន្ទាប់ពីបានទៅតវ៉ានៅឯសាលាក្រុងជាច្រើនដង ។
លោក សុខ តុញ ថៅកែផ្សារសម្តេចតេជោដើមក្រឡាញ់ថ្មី ប្រាប់ថាលោកមិនចង់​បានអ្វីទេគ្រាន់តែចង់ប្រកួតប្រជែង ទីផ្សារនៅទូទាំងខេត្ត/ក្រុង ដើម្បីយកស្នាដៃ ទុកឱ្យក្មេងៗជំនាន់ក្រោយ ព្រោះលោកបានសាងសងផ្សារនេះអស់ជាង២លានដុល្លាហើយ នៅតែមិនពេញចិត្តអាជីវករទៀត ពួកគាត់បែរជាមកច្រណែននឹងអ្នកលក់ បន្លែ តាមកញ្ច្រែ ទៅវិញ។ ឯការរកដំដោះស្រាយដែលដោះមិនចេញនោះគឺមកពីអ្នកខ្លះ​បានលក់តូបនៅខាងក្រោមឱ្យទៅគេ រួចទិញតូបថ្មី របៀបជាអ្នកកុបជេរ ហើយចូលខ្លួន​មក​តវ៉ានឹងគេដែរ បង្កឱ្យមានភាពតានតឹង រកដំណោះស្រាយអ្វី ក៏មិនចេញ លោកក៏បានបញ្ជាក់ថា បើអាជីវករណាដែលចាប់បានខាងលើព្រមចូលលក់ ខាងលោកនិងថែមជូន១ឆ្នាំទៀតពីលើរយៈពេលចុះកុងត្រា ប៉ុន្តែបើអាជីវករណាមិនព្រមហើយចង់លក់តូបនោះ លោកនឹងទិញយកវិញក្នុងតំម្លៃដើម។
ចំណែកក្រុមអាជីវករបានលើកហេតុផលថា ពួកគាត់ជាអាជីវករចាស់តាំងពីរផ្សារ​​មិនទាន់ឆេះ មានទាំងលិខិតសម្គាល់ខ្លួននិងលិខិតតូប ចំនួន៥៦០តូប ចុះហេតុអីមិនផ្តល់តូបផ្នែកខាងក្រោមឱ្យអ្នកចាស់ជាមុនសិន ហើយនៅសល់ខាងលើផ្តល់ទៅឱ្យអ្នកថ្មីចាំបាច់អីឱ្យពួកគាត់ជាអាជីវករចាស់ចាប់ឆ្នោតធ្វើអី?។ចំពោះ ថៅកែផ្សារនិយាយថាបើ អ្នកណា មិន ព្រមគាត់ទិញតូបវិញក្នុងតម្លៃដើម ចុះលុយការប្រាក់ដែលពួកគាត់ខ្ចីពីធនាគារយកមកទិញតូបរយៈពេលជាង២ឆ្នាំមកនេះ តើគិតយ៉ាងម៉េចដែរ។ ដូច្នេះ ពួកយើងមិនព្រមចាប់ឆ្នោតជាដាច់ខាត រឿងលក់នៅជាន់លើ ប៉ុន្តែបើឱ្យចាប់ឆ្នោតយកលេខរៀងនៅជាន់ក្រោមទើបព្រម។
លោកគឹម ឆៃហៀង អភិបាលរងខេត្ត និង លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប បានលើកឡើងថា ចំនួនតូបមានកំណត់គឺ១០៨២តូប ឯអាជីវករមានច្រើន ហើយម្នាក់ៗនៅតែទាមទារចង់លក់ នៅជាន់ក្រោម អញ្ចឹងមានតែចាប់ឆ្នោត បើអ្នកណាចាប់បានជាន់លើត្រូវលក់ជាន់លើ បើអ្នកណាចាប់បានជាន់ក្រោមត្រូវលក់ជាន់ក្រោម ក្រោយបញ្ចប់អង្គប្រជុំលោកបានសម្រេចថា ទុករយៈពេលពីរថ្ងៃ អោយអាជីវករគិត) ហើយត្រូវតែចាប់ឆ្នោត។ប៊ុន រិទ្ធី