មន្រ្ដីយោធាវិស្វាក់កម្មជាជនពិការភ្នែកបំរើងារជាង៣០ឆ្នាំរកសក្ក័លើស្មាមួយគ្មានហើយមេភូមិលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការស់ទៀត

0

ខេត្តឧត្តមានជយ័: លោកគង់ពៅអាយុ៥៧ឆ្នាំរស់នៅភូមិទួលគ្រោះឃុំថ្លាតស្រុកអន្លង់វែងខេត្តឧត្តរមានជយ័។ដែលជាជនពិការភ្នែកមួយចំហៀងនិងជាមន្រ្តីយោធានៅអង្គភាពកងវិស្វាក់កម្មលេខ៧១៧នៃអគ្គបញ្ជាការបញ្ជាការដ្ឋានកងវិស្វាក់កម្ម ដែលបានបំរើកងទព័ជួយជាតិមាតុភូមិអស់មួយជីវិតមិនដែលបាននៅផ្ទះហើយរកសក្ក័បំពាក់នៅលើស្មាមួយគ្មានហើយថែមទាំងត្រូវបានលោកទួនហមមេភូមិពពេលបានលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការរបស់គាត់អស់គ្មានសល់ដែលប្រពន្ធកូនរបស់គាត់អាស្រយ័ផលជារាងរាល់ឆ្នាំតែ ពេលនេះគ្រួរសាររបស់គាត់កពុងតែរងគ្រោះដោយអត់ដីស្រែចំការចញ្ចឹមជីវិត។លោកគង់ពៅបានអោយដឹងថាសព្វ័ថ្ងៃគាត់មានតួនាទីជានាយឯកដែលរូបគាត់បានបំរើការនៅក្នុងជួរកងទព័ជាង៣០ឆ្នាំក្នុងជួរអង្គភាពលោកជាជុំនាញផ្នែកជាងជួសជុលគ្រឿងចក្រដែលតាមជួសជុលគ្រឿងចក្រសាងសង់ថ្នល់និងស្ពានជាច្រើនខេត្តក្រុងហើយជាច្រើនខែទើបលោកបានមកផ្ទះម្ដង។នៅថ្ងៃទី01ខែ01ឆ្នាំ1990ដល់ឆ្នាំបំរើការនៅកងពលតូចលេខពីវិស្វាកកម្មពីឆ្នាំ2000ដល់2006នៅកងឯកភាពស្ថាបនាស្ពានថ្នល់លេខ717រហូតមកទល់បច្ចុន្នលោកនៅបំរើការងារនៅអង្គភាពស្ថាបនាស្ពានថ្នល់717ដដែល។ទីបំផុតគុណសម្បិត្តដែលរូបគាត់ជាជនពិការខិតខំបំរើជាតិមាតុភូមិខ្លួនបែជាទទួលបានចុងក្រោយជាគុណវិបត្រ័ទៅវិញ។សូម្បីតែដីស្រែចំការដែលជាគោលរបបក្រោយសមារណកម្មក៍ត្រូវបានលោកទួនហមមេភូមិពពេលលួចធ្វើផ្លង់អោយទៅកូនបង្កើតរបស់ខ្លួនអស់ទាំងដែលប្រពន្ធកូនរបស់គាត់អាស្រយ័ផលចញ្ចឹមជីវិតរាល់ឆ្នាំ។
លោកបានបញ្ជាក់បន្តថាយកដីស្រែចំការរបស់គាត់អស់ហើយបែជាទៅប្ដឹងមូលបង្កាច់អោយសមត្ថកិច្ចចាប់ខ្លួនគាត់ថែមទៀតដោយចោទប្រកាន់បំភ្លៃពីការពិតពីបទបានបំផ្លាញផលដំណាំអ្នកដទៃទៅវិញ។ទោះជាអាជ្ញាធរ័ខេត្តឯកឧត្តមសរថាវីអភិបាលខេត្តឧត្តមានជយ័បានដឹងហេតុផលថាមេភូមិរូបនេះពិតជាមានចរិកខិលខូចក៍សំណូមពរអោយបែងចែកគ្នាពាក់កណ្ដាលទៅតែលោកទួនហមប្រកែកដាច់អហ័ងការមិនទទួលយកការសំណូមពររបស់ឯកឧត្តមអភិបាលខេត្តនោះឡើយ។ដោយមានភាពរឹងរុះហើយនៅបន្ដនិត្តិវិធីនៅតុលាការជាបន្ដទៀតដោយសំអាងមានផ្លង់០១មួយ៕