កិច្ចប្រជុំមន្រ្ដីនគរបាលយុត្តិធម៍ស្ដីពីការបូកសរុបលទ្ធផលអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី1គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ2027និងលើកទិសដៅការងារអនុវត្តន៍បន្ដ

0

កំពង់ធំ÷នាព្រឹកថ្ងៃទី5ខែកក្កដា ឆ្នាំ2017នៅសាលប្រជុំសាលាខេត្តកំពង់ធំបានបើកកិច្ចប្រជុំនគរបាលយុត្តិធម៍ស្ដីពីការបូកសរុបលទ្ធផលអនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី1គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ2027និងលើកទិសដៅការងារអនុវត្តន៍បន្ដ ដឹកនាំដោយ លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាខេត្កកំពង់ធំ ដោយមានការចូលរួមពី លោក អ៊ុក កុសល ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត នគរបាលមកពីបណ្ដាស្រុកក្នុងខេត្តកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានបញ្ចាក់យ៉ាងច្បាស់ ថា សុំអោយកំលាំង សមត្ថកិច្ចនគរបាលទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការគ្នា បង្រ្កាប់បទល្មើសគ្របប្រភេទ ជាពិសេសគ្រឿងញៀន ព្រោះគ្រឿងញៀន ធ្វើអោយគ្រោះថ្នាក់បំផុតដល់សង្គមជាតិ និងក្រុមគ្រួសារ ; គ្រឿងញៀនបានបំផ្លាញទ្រព្យសម្បត្តិក្នុងសាច់ញាតិក្រុមគ្រួសារថែមទាំងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ មិនតែប៉ុណ្ណោះគ្រឿងញៀន បានកកើតជាអំពើហឹង្សា ចោរលួច ចោរប្លន់ និងអំពើឃសតកម្មជាដើម ដូច្នេះកងកំលាំងសមត្ថកិច្ចទាំងអស់ត្រូវសហការណ៍ជាមួយអាជ្ញាធរមូលដ្នានគ្រប់ភូមិឃុំ ស្រុក ដើម្បីបង្រ្កាប់បទល្មើសទាំងនេះអោយអស់។
លោកអិត សុធាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ បានបញ្ចាក់ថា ក្រុមឬស្រុកណាបង្រ្កាប់បទល្មើសគ្រឿងញៀនបានច្រើនជាងគេ លោកនិងលើកទឹកចិត្តប្រគល់រង្វាន់ 2លានរៀល និងសម្ភារះផ្សេងៗទៀត ក្នុង ឱកាសនោះលោកសំនូមពរអោយកងកំលាំងសមត្ថកិច្ច គ្រប់ប្រភេទចូលរួមសហការគ្នាបង្រ្កាប់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និង មានការចោតសួរនិងឆ្លើយពីសមត្ថកិច្ចស្ដីពីការបង្រ្កាប់និងមិនបង្រ្កាប ហេតុអ្វីបានជាមិនបង្រ្កាប់បទល្មើស បែរជាអោយ អ្នកមិនមែននៅក្នុងមូលដ្ឋានមកបង្រ្កាប់ទៅវិញ និង មូលហេតុអ្វឺដែលឈានទៅដល់ការបង្រ្កាប់បានដោយជោគជ័យ និងមិនជោគជ័យ ដូច្នេះប្រសិនបើកិច្ចការដោះស្រាយមិនចេញត្រូវរាយការណ៍មកថ្នាក់លើជួយដោះស្រាយ ដើម្បីបន្ដការបង្រ្កាបបទល្មើសគ្រឿងញៀនអោយអស់ពីទឹកដីខេត្តកំពង់ធំ៕ប៊ុន រិទ្ធី