អ.ហ ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ករណី រក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

សៀមរាប៖ កម្លាំងមន្ទីរយុត្តិធម៌ អ.ហ ខេត្តសៀមរាប ក្រោមការបញ្ជារបស់ ឯកឧត្តម មេបញ្ជាការខេត្ត ចុះបង្រាបករណី រក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការបង្ក្រាប់នោះធ្វើឡើងវេលាម៉ោង១២និង00នាទីថ្ងៃត្រង់ រហូតដល់ម៉ោង២២h៣០នាទីយប់ កាល់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា នាយការិយាល័យ បានឲ្យដឹងថា ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់១-ឈ្មោះឡេស ស្មាអែល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ភេជ្ជៈ ទីលំនៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
២-ជា ចាប ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកូនឈ្នួល ស្នាក់នៅជាមួយជនសង្ស័យខាងលើ។ ៣-អ៊ឹង សុផល ភេទស្រី អាយុ៦២ឆ្នាំមុខរបរនៅផ្ទះត្រូវជាម្តាយក្មេក របស់ ឡេស ស្មាអែល។
លោកបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅគ្រើមម៉ាទឹកកក ចំនួន05កញ្ចប់=44,60g ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ទូរសព្ទ័០៣គ្រឿង បច្ចុប្បន្នជនសង្ស័យទាំងបីនាក់និងវត្ថុតាង ត្រូវបានអ.ហ ខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ៕ខេង ឧត្តម