អភិបាលរងទីមួយស្រុកជីក្រែងអញ្ជើញជាអធិបតេយ្យក្នុងពិធីប្រកាសចូលកាន់តំណែងមេឃុំខ្វាវថ្មី

0

សៀមរាប៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧លោកដោកវ៉ាន់ ណេតអភិបាលរងស្រុកជីក្រែងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមសរ ខេង និង ឯកឧត្តមបណ្ឌិតឃឹម ប៊ុន ស៊ុង អភិបាលនៃគណះអភិបាលខេត្តសៀមរាបបានអញ្ជើញជាគណៈអធិបតេយ្យក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមព្រឹក្សាឃុំ សមាជិកក្រុមព្រឹក្សា ជំទប់លេខ០១នឹងលេថខ០២ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប។
កញ្ញា ទឺ យិត ហាន នាយករងសាលាស្រុកជីក្រែងអានសេចក្តីប្រកាសលេខ២៦៣៣ប្រ.កចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់ប្រធានក្រុមព្រឹក្សាឃុំ សមាជិកក្រុមព្រឹក្សា និង ជំទប់លេខ០១ លេខ០២ឃុំខ្វាវរួចមក ។ លោកគុញ ហ៑តប្រធានក្រុមព្រឹក្សាឃុំចាស់បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលដែលឃុំបានអនុវត្តន៍កន្លងមកជូនអង្គពិធី រួចប្រគល់សំភារៈ ឯកសារ នឹងត្រាជូនលោកប្រធានក្រុមព្រឹក្សាឃុំថ្មី ។
លោកវ៉ាន់ ណន ប្រធានក្រុមព្រឹក្សាឃុំថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថានិងយកអស់កំលាំងកាយ ចិត្តនិងប្រាជ្ញាស្មារតី បំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត ពីថ្លើម ស្មោះត្រង់និងគោរពតាមច្បាប់ រដ្ឋធម្មនុញ គោរពតាមគោលនយោបាយរបស់រដ្ឋាភិបាល ពុះពារនិងជួយដោះស្រាយរាល់ផលលំបាករបស់ប្រជាពលរដ្ឋ លើកកំពស់ការសាមគ្គីផ្ទៃក្នុងឃុំ ខិត្តខំប្រឹងប្រែងអភិវឌ្ឍន៍ភូមិឃុំឱ្យមានភាពរីកចំរើន យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុចរបស់រដ្ឋភិបាល ។
អភិបាលរងស្រុកទីមួយ លោកដោកវ៉ាន់ ណេត បានឡើងអានសេចក្តីណែរនាំរបស់រាជរដ្ឋាភិបាលនឹងធ្វើការផ្តាំផ្ញើរដល់លោកប្រធានក្រុមព្រឹក្សាឃុំថ្មី ជំទប់លេខ០១ ជំទប់លេខ០២ សមាជិកក្រុមព្រឹក្សា ព្រម ទាំងលោកមេភូមិ អនុភូមិ សមាជិកភូមិ ត្រូវយកចិត្តទុកដាក់សាមគ្គីភាពគ្នាឱ្យបានល្អដើម្បីអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទធិភាពខ្ពស់បំផុត ។
យកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ ជួយដោះស្រាយរាល់បញ្ហាលំបាកផ្សេងៗដែលប្រជាពលរដ្ឋកំពុងប្រឈម ។យកចិត្តទុកដាក់អភិវឌ្ឍន៏ភូមិ ឃុំឱ្យមានភាពរីកចំរើន ជាពិសេសយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមសាមគ្គីគ្នាប្រយុទ្ធ ប្រឆាំងនឹងអំពើរពុករលួយដែលមានក្នុងឃុំរបស់យើង ។លោកដោក វ៉ាន់ ណេត អភិបាលរងស្រុកបានឡើងប្រគល់សេចក្តីប្រកាសជូនសមាជិកក្រុមព្រឹក្សាឃុំទាំង០៧រូប ៕ ដោយ ព្រំ សុខា