កំពង់ធំ៖ ពាក់ព័ន្ធនឹងករណីឧប្បទ្ទវៈហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ លោកអនុសេនីយ៍ឯក តាន់ ឆេងនឿន អធិការរនគរបាលស្រុកស្ទោងទទួលខាងសណ្តាប់ធ្នាប់បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះថា!ករណីគ្រោះថ្នាក់ចរាចរណ៍ការណូបុកគ្នាស្លាប់ម្នាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា មកម៉្លេះ!ស្ថិតនៅចំនុចប្រឡាយទឹកតាយ៉ីប ខាងលើភូមិពេជជីក្រី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជនរងគ្រោះនៅក្នុងឧប្បទ្ទវៈហេតុនេះ ឈ្មោះ អុន ពលី ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិពេជជីក្រី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងទិសដៅពីលេចទៅកើត! ក្រោយពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី!៕





































