ព្រៃកោងកាងលិចទឹកនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុកំពុងចាក់ដីលុបពីអ្នកមានលទ្ធភាព

0

ខេត្តព្រះសីហនុ៖ព្រៃកោងកាងលិចទឹកនៅចំណុចភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុកំពុងត្រូវបានរងការចាក់ដីលុបពីសំណាក់អ្នកមានលទ្ធភាព។

គ្រឿងចក្រជាច្រើនគ្រឿងកំពុងសំរុកកាយដីភ្នំចំណោតរាមយកមកចាក់លុបដីព្រៃលិចទឹកនៅក្បែរព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់យ៉ាងគំហុក។


តាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបថា “អ្នកដែលកំពុងចាក់ដីលុបព្រៃកោងកាងនៅទីនេះមានមន្រ្តីជាថ្នាក់ដឹកនាំស្ថាបន័រដ្ឋពីរនាក់។ម្នាក់កំពុងបំរើការនៅខេត្តព្រះសីហនុនិងម្នាក់ទៀតពីមុនធ្លាប់ធ្វើការនៅខេត្តព្រះសីហនុដែរតែឥលូវផ្លាស់ទៅភ្នំពេញវិញហើយ។”
បុរសម្នាក់ដែលជាមេការចាក់ដីខាងលើនេះ
អោយដឹងថា”ដីនេះម្ចាស់គេមានប្លង់កម្មសិទ្ធហើយ ពេលនេះគេចាក់ដីបំរុងដាំដំណាំ។
បុរសដដែលបន្តថា ដីដែលកំពុងចាក់ដីនេះមានទំហំ១៨ហិចតា។”

បើយោងតាមមន្ត្រីជលផលខេត្តព្រះសីហនុបានបញ្ជាក់ថា”ទីតាំងដែលកំពុងចាក់ដីលុបព្រៃកោងកាងនេះជាតំបន់ព្រៃកោងកាងត្រូវការពារនិងជាតំបន់ដែននេសាទរបស់សហគមន៏នេសាទបិតត្រាំង។”
បន្ទាប់ពីបានទទួលដំណឹងស្តីពីសកម្មភាពចាក់ដីលុបព្រៃកោងកាងនេះដែរ ជលផលខេត្តព្រះសីហនុបានចាត់កំលាំងចុះអន្តរាគមន៏ភ្លាមៗដែរ។

គួររំលឹកថានៅខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតមួយអោយក្រសួងដែនដីពិនិត្យឡើងវិញនូវបណ្ណ័កម្មសិទ្ធឬលិខិតបញ្ជា្កក់ការកាន់កាប់ដីធ្លីទាំងឡាយណាដែលបានចេញលើតំបន់ព្រៃកោងកាងនៅខេត្តជាប់មាត់សមុទ្រទាំងបួនមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីនិរាករណ៏ចោលនិងដកហូតទុកជាសម្បត្តិរដ្ឋវិញ។
តែរហូតមកដល់ពេលនេះក្រសួងដែនដីហាក់មិនទាន់បានចាត់វិធានការឆ្លើយតបជាវិជ្ជមាននៅឡើយ៕សាវ៉ុន