ស្រ្តីម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូដឹកក្មេងទៅបុកគូថគោយន្តកន្ត្រៃស្លាប់មួយរំពេច

0

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ ជិះម៉ូតូទៅបុកគូថពីក្រោយគោយន្តកន្ត្រៃ ចតស្ងៀម បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកនែ្លងកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរូបនោះ មានស្ថានភាពស្រវឹងខ្លាំងហើយ ជិះម៉ូតូធំទៅដឹកក្មេងតូចៗពីរនាក់បើកបរក្នុងទិសដៅពីលិចទៅកើត ក៏មកបុកគូថគោយន្ដកន្រ្តៃពីក្រោយដែលចតទុកនៅស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូនេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ឯក្មេងៗរងរបួសស្រាល។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចយ ចាន់ថេត ភេទស្រី អាយុ៤២ ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេតុភ្លាមៗ នគរបាលចរាចរណ៍ផ្លូវគោកបានមកអន្តរាគមន៍ត្រួតពិនិត្យឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ប្រគល់សពឲ្យសាច់ញាតិ និងក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ: យក្ខឡោម