សៀមរាប: អ្នកកាសែត ប្រចាំខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា សមាគម អ្នកសារព័ត៌មាន ឃ្លាំមើល
កម្ពុជា ជាច្រើននាក់ មានការរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងថា លោក ងិន សុធា ជំនួយការលោក
ទូច ណូរ៉ា ប្រធាន សមគម អ្នកសារព័ត៌មានឃ្លាំមើល
កម្ពុជា បានទទួលមរណៈភាព ក្នុងវ័យជាង ៤០ ឆ្នាំ កាលពីម៉ោង ០៨ ព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៧ ដោយរោគាពាធ នៅភូមិពោធិក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។តាមការឱ្យដឹងពីក្រុមអ្នកសារព័ត៌មានខេត្តសៀមរាប បាននិយាយថា លោក ងិន សុធា ជាអ្នកសារព័ត៌មាន ដែលមានស្នាដៃមួយរូប ហើយបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន តាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកកាសែតភាគច្រើន ដែលធ្លាប់ស្គាល់លោក ងិន សុធា ពួកគេបានចាត់ទុកមរណៈភាពរបស់លោក ងិន សុធា ថា គឺជាការបាត់បង់ធន ធានមនុស្សដ៏សំខាន់មួយសំរាប់សមគម អ្នកសារព័ត៌មានឃ្លាំមើលកម្ពុជា និងបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមឱ្យវិញ្ញាណក្ខន្ធលោក ងិន សុធា ទៅកាន់សុគតិភព ។
សូមបញ្ជាក់ថា៖ ឥឡូវនេះ សពលោក ងិន សុធា ត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តអារាញ្ញ សង្កាតសៀមរាប ក្រុង-ខេត្តសៀមរាប ៕








































