អាជ្ញាធរមូលដ្ឋានថារូបភាពដែលfacebookឈ្មើReal Cambodiaបង្ហោះនោះជារូបចាស់ហើយទីនោះថ្នាក់ជាតិបានឆ្វៀលជូនពលរដ្ឋរួចហើយ

0

អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋនៅភូមិសុខសាន្តថា”ការបង្ហោះរូបភាពអំពីការកាប់ដុតបំផ្លាញព្រៃនៅភូមិសុខសាន្តរបស់ទំពរ័facebookឈ្មោះReal cambodia គឺីជារូបភាពចាស់តាំងពីឆ្នាំ២០១៦មកម្លេះហើយទីតាំងនេះជាដីដែលគណៈកម្មការថ្នាក់ជាតិបានកាត់ឆ្វៀលនិងវាស់វែងជូនពលរដ្ឋរួចទៅហើយមិនមែនដូចការចោទប្រកាន់របស់ម្ចាស់facebook real cambodiaនោះទេ។”

……………………………….

អាជ្ញាធរមូលដ្ឋានបន្ថែមថា៖រូបភាពដែលបានបង្ហោះនោះមិនស្ថិតក្នុងតំបន់អភិរក្សឡើយ។

ការបង្ហោះរូបចាស់ៗហើយចោទប្រកាន់មកលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តព្រះសីហនុថាគ្មានការទប់ស្កាត់នេះគឺជាការបង្ហាញនូវចេតនាអាក្រក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬក្រុមខ្លួនតែប៉ុណ្ណោះ។

ទីតាំងដែលគេដុតនោះគឺជាគំនរព្រៃឈើដែលម្ចាស់គេបានត្រាយឬលួសឈើតូចៗជើងក្រោមរួចយកទៅគរម្តុំដើម្បីអភិវឌ្ឍដីភូមិរបស់គេបន្ទាប់ពីថ្នាក់ជាតិបានវាស់វែងជូនគាត់រួចហើយប៉ុណ្ណោះទេ។

ទោះយ៉ាងនេះក្តី ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា៖រដ្ឋបាលខេត្តបានប្តេជ្ញាការពារយ៉ាងម៉ើងម៉ាត់ចំពោះព្រៃនៅកោះរ៉ុង។

កន្លងមកអ្នកដែលទន្ទ្រានព្រៃដោយខុសច្បាប់នៅកោះរ៉ុងត្រូវបានចាប់ដាក់គុកអស់ចំនួន២០នាក់រួចហើយនិងមួយចំនួនបានយកមកអប់រំណែនាំអោយបញ្ឈប់ផងដែរ។

ឯឧ បន្ថែមថា ទោះជាយ៉ាងណាកាលណាមានកាអភិវឌ្ឍតែងតែមានផលប៉ះពាល់តិចតួចជាមួយអភិរក្សអញ្ចឹងហើយ។ក៍ប៉ុន្តែរដ្ឋបាលខេត្តព្យាយាមកាត់បន្ថយនូវផលប៉ះពាល់នេះអោយបាននៅតិចបំផុត។

ឯឧ យន្ត មីន ក៍បានសំដែងការខកចិត្តផងដែរចំពោះសារពត៌មានមួយចំនួនតូចដែលផ្សាយដោយមិនបានឆ្លុះបញ្ចាំងនូវការពិត ជាពិសេសfacebook  មួយមានឈ្មោះថា Real Cambodia ដែលបានយករូបភាពចាស់មកផ្សាយមូលបង្កាច់ផ្ទុយពីការពិតទាំងស្រុង៕