ខេត្តរតនគិរី៖ បុរសម្នាក់ខឹងឪពុកស្តីបន្ទោសដុតម៉ូតូចោលមួយគ្រឿងឆេះម៉ត់ នៅមុខផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះ ផន រន ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
បុរសដែលដុតម៉ូតូនោះឈ្មោះ រន ប្រ៉ន អាយុ១៧ ឆ្នាំជនជាតិទំពួន ត្រូវជាកូនបង្កើតរបស់ឈ្មោះ ផន រន ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ ម៉ូតូដែលដុតឆេះអស់នេះម៉ាក អ៊ិនស៊ីអ៊ិច ពណ៌ខ្មៅ អត់ស្លាកលេខ។
តាមការឲ្យដឹងពីអធិការនគរបាលស្រុកលំផាត់បានឲ្យដឹងថា មូលហេតុ:ដែលធ្វើឲ្យកើតអំពើហឹង្សានេះ គឺបណ្ដាលមកពីឪពុកឈ្មោះ ផន រន បានស្ដីបន្ទោសឲ្យកូនប្រុស ឈ្មោះ រន ប្រ៉ន ទាំងព្រឹក ដែលដើរលេង មិនសូវចូលផ្ទះ មិនដែលជួយធ្វើការឪពុកម្ដាយនោះទេ។ ក្រោយពីស្ដីបន្ទោសរួចមក កូនប្រុសថ្លើមធំពាស់មេឃ បានអូសយកម៉ូតូទៅមុខផ្ទះ បើកគំរបសាំង កេះដែកកេះដុតតែម្ដង ក្រោយពេលដុតរួច ជនល្មើសរូបនេះបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ឃុំកាឡែង កំពង់តាមស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួនចាត់ការ បន្តតាមផ្លូវច្បាប់ ៕ដោយ: យក្ខឡោម





































