នគរបាលខេត្តព្រះសីហនុបានចាប់បញ្ជូនប្តីចិត្តតិរិច្ឆាននាំពួកម៉ាកមួយក្រុមមករំលោភប្រពន្ធរួចសំលាប់ចោល, បន្ទាប់ពីបានរត់គេចខ្លួនបានមួយរយៈ

0

ខេត្តព្រះសីហនុ៖ឈាមស្រែកស្បែកហៅ ប្តីតិរិច្ឆាននាំពួកម៉ាកមួយក្រុមមករំលោភប្រពន្ធ រួចសំលាប់ចោលព្រោះខ្លាចបែកការហើយយកទៅបោះចោលក្នុងព្រៃ ពេលនេះត្រូវ​នគរបាល​ ចាប់​ខ្លួន​បានអស់ហើយ​បន្ទាប់ពីរត់គេចខ្លួនបាត់មួយរយៈ។

បច្ចុប្បន្នត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុរងចាំកាត់ក្តីតាមច្បាប់។

……………………………………..

លោក​វរសេនីយ៍​ទោ  ញ៉ែត​ ភ័ណ្ឌ​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​ថា៖ អំពេី​មនុស្ស​ឃាត​ នេះ​កេី​ត​ឡើង​ក្នុង​អំឡុង​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ខែ មីនា​ឆ្នាំ​២០១៧​ មក​ម៉្លេះ​។ រហូត​ដល់​ថ្ងៃ​ទី​១៣ខែមីនា ទើប​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ​ ដែល​ពួក​ឃាត​ក​រ​ បាន​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ក្បែរ​ស្លាក​បារី​អាឡាំងដឺឡុង ផ្លូវទៅ​អូរត្រេះ​ចាស់​ ក្នុង​ក្រុម​ទី​២០ ភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។

 

ជនរងគ្រោះ​ឈ្មោះ​ប្រាក់​ សុធី​(ហៅ​ស្តេីង) ភេទ​ស្រី​អាយុ​២៤ឆ្នាំ មាន​លំនៅ​ឋាន​នៅភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​។ បាន​មក​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ សង្កាត់​លេខ​៤ ក្រុង/​ ខេត្ត​ព្រះសីហនុ​ ។

 

លោក​ញ៉ែ​ត​ ភណ្ឌ​ បាន​បញ្ជាក់​ថា៖ ដោយ​មានការ​ណែនាំ​ ដ៏ច្បាស់​លាស់​ របស់​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ គ្រប់​ដំណើរ​ការ​ ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​ យើង​ដាក់​ការ​សង្ស័យ​ជា​ងគេទៅ​លេីបុរស​ម្នាក់​ ឈ្មោះ​ ទៀន​ ខ្លុញ ដែលធ្លាប់​ជាប្តីរបស់ជនរងគ្រោះ​ ពី​ព្រោះ​ជន​រង​គ្រោះ​ធ្លាប់​ត្អូញត្អែរ​ប្រាប់​គេឯង​ថាៈ ប្តី​របស់​នាង​បាន​គំរាម​សម្លាប់​នាង​ ។

ក្រោយ​ពី​កំណត់​មុខ​សញ្ញា​បាន​ហើយនគរបាល​បាន ស្នេី​សុំដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួនពីស្ថាប័ន ព្រះ​រាជ​អាជ្ញា​តែជនមុខសញ្ញា​បាន​គេ​ច​ខ្លួន​មួយ​រយៈពេល​។

លុះដល់​ម៉ោង​០,៣០នាទី​ រំលង​អាធ្រាត្រ​ ឈាន​ចូល​ ថ្ងៃទី​៦​ខែ​កក្កដា​ ឆ្នាំ​២០១៧​ កម្លាំង​ជំនាញ​បាន​ឃើញ​ឈ្មោះ​ទៀន​ ខ្លុញ​ ក្នុង​រង្គ​សាល​ឌីស្កូ​ថេក​ អិលវី​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នោះ​មក​សាកសួរ​ និង​ឈាន​ទៅ​ចាប់​បាន​បក្សពួក​ជាបន្តបន្ទាប់ សរុប​ទាំង​អស់​ ចំនួន​៤នាក់៖

១,ឈ្មោះ​ទៀន​ ខ្លុញ​ ឬ​ ទៀន​ ប៊ុនឡូ​ ភេទ​ប្រុស​អាយុ​៣០ឆ្នាំ ស្នាក់​នៅ​ក្រុម​ទី​២០ ភូមិ​២ សង្កាត់​លេខ​១​ ក្រុង/​ខេត្ត​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់​ ​អតីតកាល​ត្រូវ​ជា​ប្តី​អត់​ខ័នស្លា​ របស់​ជន​រង​គ្រោះ។

២,ឈ្មោះ​សៅ​ បូរ៉ា ភេទប្រុស ​អាយុ​៣២ ឆ្នាំ​ មាន​ទីលំនៅ​ឋាន​ នៅភូមិ​៤ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ មុខ​កម្មករ​សំណង់។

៣,ឈ្មោះ​ផុន​ សុ​ភ័ណ្ឌ​ ភេទប្រុស​អាយុ​៣០ឆ្នាំ មាន​លំនៅ​ឋាន​នៅភូមិ​៣ សង្កាត់​លេខ​ ២ ក្រុង​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់។

៤,ឈ្មោះ​ស៊ុន​ ណា​រិទ្ធិ​ ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ មាន​ទីលំនៅ​ឋាន​នៅ​ភូមិ​១​ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ កម្មករ​សំណង់។

លោក​ញ៉ែ​ត​ ភ័ណ្ឌ បានឱ្យ​ដឹង​ថា​ ៖ ជ​នសង្ស័យ​ទាំង​៤បាន សារ​ភាព​ថានៅចំពោះ មុខ​សមត្ថកិច្ច​ថា​ កា​ល​ពីថ្ងៃ​កេីត​ហេតុ​នោះ​ ពួក​វា​មាន​គ្នា​៥នាក់ ​​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ហាងឈ្មោះស្រីខួច ​ក្រោយ​ពេទ្យ​ តាំង​ពី​ម៉ោង​៨យប់ រហូត​ដល់​ម៉ោង​៣ជិតភ្លឺឈាន ចូល​ថ្ងៃទី​១០​ខែ​មីនា​ ទេី​បឈប់​ ហើយ​បាន​នាំ​នារី​រងគ្រោះ​ ​ដឹក​តាម​ម៉ូតូ​ ទៅ​អូរ​ត្រេះ​ចាស់​ ពេលនោះ​បាន​ចូល​ទៅ​កាន់​រោង​មួយ​ដែល​គ្មាន​មនុស្ស​នៅ​ ហេីយ​នាំគ្នា​ចាប់​រំលោភ​ ម្នាក់​ម្តង​ៗ​រហូតដល់​នាង​ស្រែក​យំ​ខ្លាំង​ៗ ហៅ​ គេ​ជួយ​ ពេល​នោះ​ពួក​ឃាតករ​បាន​យក​កន្សែង​ពោះគោ​រឹត​ក​ និង​ ​យក​កាំបិត​ចាក់​បន្ថែម​ទៀត​ រហូត​ដល់​ស្លាប់​ ហើយ​បាន​យក​សព​ដឹក​ទៅ​ទំលាក់​ចោល​នៅ​ក្នុង​ព្រៃ​ ជិត​ស្លាក​បា​រី​អាឡាំង​ឌឺ​ឡុង​។

តាម​ចម្លើយ​សារភាព​របស់​ពួក​ឧក្រឹដ្ឋជន​ យប់​នោះ​បុរសឈ្មោះទៀង ខ្លុញ​ ​អ​តី​ត​ជា​ប្តី(មិនបានរៀបការ)​ជនរងគ្រោះ​ នៅ​អង្គុយ​មើល​ឲ្យ​មិត្ត​ភក្តិ​ទាំង​៤នាក់​ រំលោភ​ជនរងគ្រោះ​ នៅ​នឹង​មុខ​តែម្តង​ ខ្លួន​គេ​មិន​បាន​រំលោភ​ទេ​៕