ខេត្តរតនគិរី៖ ទឹកប្រាក់ចំនួន៨លាន ៨ម៉ឺនរៀល ព្រមទាំងទានវស្សា ៨គូរ និងគ្រឿងឧបភោគបរិភោគ មួយចំនួនធំ ត្រូវបានលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នាំយកទៅប្រគេនព្រះសង្ឈ ដែលគង្គចាំព្រះវស្សា ចំនួន៨ វត្តន៍ក្នុងស្រុកកូនមុំ។
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅវត្តន៍ ឧត្ដមរតនារាមអូរចេង ហៅ វត្តន៍អូរចេង ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងភរិយា លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថតាមបណ្ដាស្រុកក្នុងខេត្តរតនគិរី បានមូលមតិគ្នានាំយកទានវស្សា ថវិការ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឈ ដែលគង្គចាំព្រះវស្សា ចំនួន៨វត្តន៍ ក្នុងស្រុកកូនមុំ។
ដោយក្នុងវត្តន៍នីមួយៗ ទទួលបាន ថវិការចំនួន ១លាន ១ម៉ឺនរៀល ទានវស្សា ១គូរ អង្ក៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកសេអ៊ីវ១កេះ ប្រេងឆា១ពីដុង៥លីត្រ ត្រីខ ៣យួរ តែ ស្កសរ ទឹកដោះគោ ទឹកសុទ្ធ១កេះ មី១កេះ និងទឹកក្រូច២កេះ។
តាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី បានឲ្យដឹងថា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និង ការដឹងពីទុក្ខលំបាក របស់ព្រះសង្ឈដែលគង្គចាំព្រះវស្សា រយ:ពេលមួយត្រីមាស លោកក៏បានឯកភាពជាមួយភរិយា និងមូលមតិគ្នាជាមួយកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដើម្បីប្រមូលបច្ច័យ និងគ្រឿងឧបភោគបរិភោគ យកមកប្រគេនព្រះសង្ឈទាំង៨វត្តន៍ក្នុងស្រុកកូនមុំ។
លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោកនិងកងកម្លាំងបាន យកទានវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ មកប្រគេនព្រះសង្ឈ ដែលចាំព្រះវស្សាទាំង៨ វត្តន៍ក្នុងស្រុកកូនមុំនេះ គឺលោកតែងតែ យកមកប្រគេនព្រះសង្ឈជារៀងរាល់ឆ្នាំ នៅរដូវបុណ្យនេះ។
ព្រះចៅអធិការ វត្តអូរចេង ព្រះនាម ជ្រិន ជិន បានមានសង្ឈដីការបញ្ជាក់ពីប្រវត្តបុណ្យចូលវស្សាយ៉ាងដូច្នេះ ពិធីបុណ្យចូលវស្សា មានកំណើតពីសម័យពុទ្ធកាលមកម្លេះ ដោយបានចែងនៅក្នុងវិន័យបិដកភាគ៧។ ពិធីបុណ្យនេះ មានប្រវត្តិនៅគ្រាដែលព្រះពុទ្ធនិងភិក្ខុទាំង១២៥០អង្គ ប្ដូរពីចម្ការត្នោត មកគង់នៅក្នុងព្រៃឫស្សី ទាបក្រុងរាជគ្រឹស្ត គឺជារដូវវស្សា ដែលធ្វើឲ្យពិបាកដល់ការ កសាងវត្តថ្មី និងការនិមន្តបិណ្ឌបាត្រ។ ដែលការនិមន្តបិណ្ឌបាត្រនេះ ត្រូវនិមន្តជាន់ផលដំណាំប្រជាកសិករ ដូច្នេះរដូវវស្សា គឺកំណត់មិនឲ្យព្រះសង្ឈចេញក្រៅវត្តបានទេ។
គួរបញ្ជាក់ថា បុណ្យចូលព្រះវស្សា ជាពិធីបុណ្យរបស់ពុទ្ធសាសនិកជន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេល៣ខែ គឺចាប់ពីថ្ងៃ១រោជ ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ បុណ្យចូលព្រះវស្សា ជាបុណ្យធំមួយ នៃព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឈ និងសមណេ បានរៀនធម៌ វិន័យយ៉ាងភ្ជាប់ភ្ជួន តាមពុទ្ធឳវាទនៃព្រះបរមគ្រូ។ចំណែកពុទ្ធបរិស័ទវិញ នឹងទទួលបានអានិសង្ស ផលបុណ្យច្រើន បន្ទាប់ពីបានចូលរួមបរិច្ចាកបច្ច័យ ទេយ្យទាន និងឧបត្ថមគាំទ្រ ដោយសទ្ធាជ្រះថ្លា ក្នុងអំឡុងនៃពិធីបុណ្យនេះ ៕ដោយ: យក្ខឡោម





































