រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ទំ​នង់​មានតែ​អ្នកធ្វើការ​ខ្ចះ​ខ្ចាយ មិន​យកចិត្តទុកដាក់​ពាក់ព័ន្ធ ទៅ​និង​ការចេញ​លិខិតស្នាម

0

​កំពង់ធំ = មន្ដ្រីរាជការ​មួយចំនួនធំ​បានធ្វើការ​រឹះ​គន់​លើ រដ្ន​បាល​សាលាខេត្ត​កំពង់ធំ​ថា ទំ​នង់​មានតែ​អ្នកធ្វើការ​ខ្ចះ​ខ្ចាយ​មិន​យកចិត្ត​ទុក គ្រាន់តែ​លិខិត​ច្បាប់​មួយ​សន្លឹក ក៏​ធ្វើ​ខុស​ដែរ បើ​ថា​អ្នក​ឆ្ងាយ មកពី អ៊ី​រ៉ុ​ប​ទៅ​ថា​វា​មិនដឹង ចុះ​អ្នក​នៅ​និង​ខេត្ត​នេះ​រាប់​ឆ្នាំ​ហើយ ហេតុ​អី នូវតែ​ធ្វើ​ខុស​ទៀត ។​
ជាក់ស្ដែង ក្នុងលិខិតច្បាប់មួយសន្លឹកដែលធ្វើច្បាប់អោយ អ្នកសុំជួសជុលទំនប់អាងចាស់ ស្ដារប្រឡាយចាស់ និងលើកភ្លឺស្រែចាស់ នៅតំបន់២ ស្ថិតនៅក្នុង ភូមិចំបក់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បែរជា ដាក់ឆ្លងមកអភិបាលស្រុកសន្ទុកទៅវិញ ត្រង់នេះហើយដែលធ្វើអោយមហាជន រឹះគន់ថា សាលាខេត្តកំពង់ធំសំបូរទៅដោយអ្នកធ្វើការខ្ចះខ្ចាយ ។
ពាក់ព័ន្ធទៅនិងលិខិតនេះ លោក ព្រឹម រដ្នា បានប្រាប់តាមទូស័ព្ទថា នេះជាកំហុសបច្ចេកទេស របស់អ្នកធ្វើច្បាប់មិនបានពិនិត្យ ។ និយាយដូច្នេះ ចុះមុននិងចេញអោយអភិបាលខេត្ត សញ្ញេ បោះត្រា ចេញជាផ្លូវការ ហេតុអី លោកមិននាំគ្នាពិនិត្យ ដល់ពេលចេញជាសារធារណះ បែរនិយាយថាខុសបច្ចេសទេស៕ប៊ុន រិទ្ធី