បុរសម្នាក់បើកគោយន្តចូលក្រោមផ្ទះភ្លោតស្នៀតប៉ះធ្នឹមផ្ទះចំក្បាលរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ បុរសម្នាក់បើកគោយន្តកែច្នៃចូលក្រោមផ្ទះជាន់ហ្វ្រាំងមិនស៉ីបណ្តាលឲ្យប៉ះនឹងធ្នឹមផ្ទះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧នឹង៣០ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។
នគរបាលប៉ុស្ថ៍ឃុំសេដាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿរ នូភីត អាយុ៥៦ ឆ្នាំជនជាតិទំពួន រងរបួសធ្ងន់ត្រង់ក្បាល មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកជញ្ជូនតាមរថយន្តមកសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។ដោយ: យក្ខឡោម