ឯឧ យន្ត មីន ឆ្លៀតពេលចុងសប្តាហ៍ចុះសួរសុខទុក្ខកម្មកររោងចក្រកាត់ដេរ មេនអ៊ូ

0

ថ្ងៃសំរាកចុងសប្តាហ៍ទី៨កក្កដា២០១៧ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុជួបសំណេះសំណាលនិងសួរសុខទុក្ខ កម្មករ កម្មការីនីរោងចក្រកាត់ដេរសំលៀកបំពាក់ មេន អ៊ូ នៅឃុំអណ្ដូងថ្មស្រុកព្រៃនប់  ខេត្តព្រះសីហនុដើម្បីបានស្ដាប់អំពីទុក្ខកង្វល់និងសំណូមពរ របស់កម្មករ កម្មការីនីរោងចក្រ។

ឯកឧត្តម យន្ត មីន ផ្ដាំផ្ញើសាកសួរសុក្ខទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតេជោ តែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ ក៍ដូចជាកម្មករ កម្មការីនី នៅគ្រប់កាលៈទេសៈ។ ឯកឧត្តម យន្ត មីន  បានថ្លែងការអបអរសាទនិងអំណរគុណដល់ម្ចាស់រោងចក្រផងដែរដែលបានមកវិនិយោគនៅលើទឹកដីនៃខេត្តព្រះសីហនុ ដោយបានជួយផ្ដល់ការងារដល់កូនចៅប្រជាពលរដ្ឋយើងដើម្បីលើកស្ទួយជីវភាពនៃការរស់នៅរបស់បងប្អូនអោយមានជីវភាពកាន់តែប្រសើរ។

តំណាងរោងចក្រ មេនអ៊ូ បានបញ្ជាក់ថា រោងចក្រកាត់ដេរនេះបានសាងសង់ឡើង មានរយៈពេលចំនួនជាង៤ឆ្នាំមកហើយ។ ដំណើរការដំណាក់កាលដំបូង មានកម្មករ កម្មការិនី តែជាង៤០០នាក់ប៉ុណ្ណោះ។ មកដល់នាពេលបច្ចុប្បន្ននេះ រោងចក្រ មានចំនួន កម្មករ កម្មការីនី និងនិយោជិតចំនួនជាង១៧០០នាក់។ រោងចក្រនេះក៍បានជួយលើកស្ទួយនូវ កំរិតជីវភាពរបស់បងប្អូនកម្មករ កម្មការីនី អោយមានជីវភាព កាន់តែប្រសើរជាងមុនជាលំដាប់ផងដែរ។ អ្នកតំណាងរោងចក្រ បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៧នេះ រោងចក្រ មេនអ៊ូ បានផ្ដើមជំនឿទុកចិត្តពីបងប្អូន កម្មករ កម្មការីនី ដោយបានជ្រើសរើស កម្មករ កម្មការីនីជាជនជាតិខ្មែរអោយធ្វើជាប្រធានគ្រប់គ្រងដឹកនាំការងារកម្មករ ក្នុងរោងចក្រមានចំនួន៩០នាក់ផងដែរ៕សាវ៉ុន