ព្រះវិហារ៖ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារដឹកនាំប្រតិភូខេត្តព្រះវិហារទៅខេត្តឧប៊ុន រាជធានីប្រទេសថៃ ដើម្បីរឹតចំណងសាមគ្គីភាពនិងបង្កើនកិច្ចទំនាក់ទំនងលើវិស័យកសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ជាពិសេសកសាងបាននូវព្រំដែនសន្តិភាព និងចូលរួមដង្ហែរទានព្រះវស្សា ផងដែរ ការជំនួបនោះគឺបានធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧លុះព្រឹកឡើងថ្ងៃទី៩នេះ លោកអភិបាលខេត្តនិងប្រតិភូបានចូលរួមដង្ហែរទានព្រះវស្សានៅក្នុងទឹកដីខេត្តឧប៊ុនរាជធានី របស់ប្រទេសថៃ។
នៅក្នុងការជំនួបនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តបានលើកឡើងថា ការជំនួបនេះ ខាងភាគីកម្ពុជាចង់បានឲ្យខាងភាគីថៃមានកិច្ចសហប្រតិបត្តិការរវៀងខេត្តឧប៊ុនរាជធានីប្រទេ សថៃ និងខេត្តព្រះវិហារប្រទេសកម្ពុជាដែលមានព្រំប្រទល់ ជាប់គ្នាធ្វើយ៉ាងណា ត្រូវតែរក ដំណោះ ស្រាយជូនប្រជាពលរដ្ឋទាំងពីប្រទេស ពាក់ពន័្ធបញ្ហាលើវិស័យ កសិកម្ម ពាណិជ្ជ កម្មនិង វប្បធម៌សំរាប់ជូនប្រជាពលរដ្ឋយើងទាំងពីខេត្តឲ្យបានល្អប្រសើរផងដែរ។ក្នុងនោះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានសំនូមពរដល់ភាគីថៃថា បើសិនមានការចាប់បានពលករ ខ្មែរដែលបានឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ សុំកុំឲ្យមានការធ្វើទារុណកម្ម និង សុំឲ្យបញ្ជូនត្រឡប់មកខាងអាជ្ញាធរកម្ពុជាវិញ៕ សេង ពិសិដ្ឋ







































