ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមចាន់ ចេស្ដា អភិបាល នៃគណៈអភិបាល ខេត្ត បានអញ្ជើញ ជាអធិបតី ក្នុងពិធីបញ្ចុះ បឋមសីលា កសាង អាគារសិក្សា នៅអនុវិទ្យាល័យ ត្រពាំងបី ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។
អាគារសិក្សា ដែលត្រូវកសាង នាពេលនេះ មានចំនួន១ខ្នងស្មើ៦បន្ទប់ និង ទីចាត់ការ៣បន្ទប់ ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេច អគ្គមហា សេនា បតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន។
ផ្ដល់ជូន តាមរយៈ ឯកឧត្តប ណ្ឌិតហ៊ុន ម៉ាណែត ដើម្បីជាកា ឆ្លើយតប សំណូមពរ ចាំបាច់ របស់ សិស្សានុសិស្ស ដែលបានសិក្សានៅសាលា ត្រពាំង បី ដែលមាន ការខ្វះខាត។
ពិធីនេះក៏បាន ប្រព្រឹត្តទៅ តាមបែប ព្រះ ពុទ្ធសាសនា រួម និងធ្វើក្រុងពាលី បួងសួង សុំសេចក្ដី សុខចម្រើន ពីម្ចាស់ ទឹកម្ចាស់ដី ដែលថែរក្សា នៅទីនោះ។
ឯកឧត្ដម ចាន់ ចេស្ដា បាន នាំមកនូវ ប្រសាសន៍ ផ្ដាំផ្ញើ សួរសុខទុក្ខ ពី សម្ដេច តេជោ ហ៊ុនសែន និង សម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី នាឱកាសនោះ។
ឯកឧត្តមចាន់ ចេស្ដា ក៏បានគូស បញ្ជាក់ថា៖ គោលបំណង នាពេលនេះ គឺផ្ដោត សំខាន់ យើងទាំងអស់គ្នា ជួបជុំ ដើម្បីអបអរ និង ថ្លែងអំណរគុណ ចំពោះទឹកចិត្ត ដ៏ ថ្លៃថ្លា របស់ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលផ្ដល់ ជូននូវ អាគារសិក្សា សម្រាប់ កូនចៅ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ។
ដែលជានិច្ចកាល សម្ដេច តែងតែបាន យកចិត្ត ទុកដាក់ គិតគូខ្ពស់ ពី សុខទុក្ខ លំបាក ក្ដីកង្វល់ បញ្ហា ប្រឈម និងសំណូមពរ នានា របស់ ប្រជាពលរដ្ឋ និងបានខិតខំ ដោះស្រាយ រាល់ការ លំបាក ផ្សេងៗ ព្រមទាំង ជម្រុញ ល្បឿន នៃការភិវឌ្ឍុន៍ ប្រទេសជាតិ ឈានឆ្ពោះ ទៅកាន់ ភាពរីក ចម្រើន និង កាត់បន្ថយ បានភាព ក្រីក្រ របស់ ប្រជាពល រដ្ឋជា បន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ចេស្ដា ក៏បាន នាំមក នូវថវិការ របស់ សម្ដេច តេជោហ៊ុន សែន និង សម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៑ុនរ៉ានីហ៊ុនសែន ជូនដល់ ប្រជាពលរដ្ឋ ដែលបាន ចូលរួម ចំនួន២៥០នាក់ ម្នាក់ៗ១ម៉ឺនរៀល លោក គ្រូអ្នកគ្រូ ១៩នាក់ ម្នាក់២ ម៉ឺនរៀល សិស្ស ជាង៤០០នាក់ ម្នាក់៥ ពាន់រៀល ព្រមទាំងយាយជី តាជី និងកងកម្លាំង ប្រដាប់អាវុធ មួយចំនួនផងដែរ៕ អួង វឹង








































