ថ្លុកទឹកភ្លៀងដក់លើឆ្នេរខ្សាច់នៅឆ្នេរអូរឈើទាលនឹងជួសជុលកែលម្អរអោយស្អាតវិញនៅសប្តាហ៍ក្រោយនេះ

0

លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ៖”មន្ទីរទេសចរណ៍ បងប្អូនអាជីវករ នឹងរៀបចំជួសជុលឡើងវិញ តាមការណែនាំរបស់ឯឧអភិបាលខេត្តព្រះសីហនុ  នៅសប្តាហ៍ក្រោយនេះ ចំពោះទីតាំងដក់ទឹកលើឆ្នេរខ្សាច់នៅឆ្នេរអូរឈើទាលនេះ”។

សូមបញ្ជាក់ថាទីតាំងនេះត្រូវទឹកភ្លៀងហូរកាត់នឹងដក់ជាប់ ហើយបានធ្វើអោយប៉ះពាល់ដល់សម្ផស្សឆ្នេរខ្សាច់ផងដែរ។តែកន្លងមកថ្នាក់ដឹកនាំខេត្តព្រះសីហនុតែងចាត់ចែងអោយលុបនិងកែលម្អរជាញឹកញាប់ដែរតែបន្តិចក្រោយមកត្រូវទឹកភ្លៀងហូរច្រោះដីខ្សាច់បាត់ទៅវិញអស់ហើយបង្ករជាគ្រលុកថ្លុកបែបនេះ។

តែទោះជាយ៉ាងនេះក្តី លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុថានឹងជួសជុលអោយល្អឡើងវិញនៅសប្តាហ៍ក្រោយនេះហើយ៕សាវ៉ុន