កំពត៖ រថយន្តពីរគ្រឿងបានបេីកយ៉ាងលឿនទៅព្រលះគ្នា ពញទំហឹង ក្នុងទិសដៅបញ្រាស់គ្នា បង្កអោយមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១១ និង១០ នាទី ថ្ងៃទី១០ ខែកក្កដា នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំនុចខាងកើតស្ពានព្រែករំដួល ភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ។
លោក អនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានប្រាប់អោយដឹងថា គ្រោះថ្នាក់ខាងលើគឺបង្កដោយរថយន្តពីរគ្រឿង បុកគ្នាក្នុងទិសដៅផ្ទុយគ្នា រថយន្តទីមួយម៉ាក ហ្វុយសូ ពណ៌ខៀវលាយស ស្លាក់លេខ 2PP ២៤០៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចក្រោយមានហេតុការណ៍មួយគ្រឿងទៀតម៉ាក តូរីស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងមានផ្ទុកមនុស្សសរុប១១នាក់ ក្នុងនោះស្រីចំនួន៤នាក់។
លោកអនុសេនីយ៍ឯកបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលអោយមានអ្នកស្លាប់ម្នាក់ភេទប្រុស ជាអ្នកបើកបរ ព្រមទាំងរបួសធ្ងន់៧នាក់ និងស្រាល៣នាក់។