​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ប្រណិត​ចំនួន​១០​ដុំ​ត្រូវបាន​មេព្រៃ​បង្ក្រាប​

0

​កំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង ត្រូវបាន​សមត្ថ​ចំរុះ រដ្ឋបាល​ព្រៃ​ប្រចាំខេត្ត​កំពង់ស្ពឺ បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ ត្រង់ចំណុច​លើ​ទំនប់​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ ​

សមត្ថកិច្ច​មេព្រៃ​បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ដឹកឈើ​ដែល​ត្រូវ​ចាប់បាន​ខាងលើ​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប៊ិច ស្លាក​លេខ​ស្វាយរៀង 2A.0207 ឃាត់ខ្លួន​បាន​អ្នកបើកបរ និង​ព្រូឡាន ប៉ុន្តែ​ពួកគេ​ព្រម​ប្រាប់​ឈ្មោះ​ឡើយ ហើយ​ថៅកែ​ក៍វា​ប្រាប់​ឱ្យ​ស្គាល់​ដែរ ។

ប្រភព​បន្តថា ការបង្ក្រាប​មានការ​សហការ​រវាង សង្កាត់​រដ្ឋា​ល​ព្រៃឈើ​ឧដុង្គ ផ្នែក​កំពង់ស្ពឺ ខណ្ឌ និង​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប ។​ ​ប្រភព​បន្តថា​ឈើ​នៅក្នុង​រថយន្ត​ជា​ប្រភេទ​ឈើប្រណិត នាងនួន​ចំនួន​មានមុខ​កាត់​ចាប់​០,២០​ទៅ​០,៤០​ម៉ែត ប្រវែង​២​ម៉ែត​ប្រហែល​ជិត​មួយ​ម៉ែត​គូប ដឹកជញ្ជូន​ចេញពី​ចំណុច​អូ​ត្រាវ ក្នុង​តំបន់​ការពារ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិសាត់ ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ចូលទៅ​ភ្នំពេញ​ប៉ុន្តែ​ដោយ​តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ឃាត់​ដើម្បី​ត្រូតពិនិត្យ ប៉ុន្តែ​អ្នកបើកបរ​អត់​ឈប់​បាន​ព្យាម​បើក​រត់​គេ ទើប​កំលាំងចំរុះ​ឡើង​ស្ទាក់​ចាប់បាន​តែម្តង ។

ប្រភព​បន្តថា ក្រោយពី​បង្ក្រាបបាន​សម​ម​ត្ថ​កិច្ច បាន​នាំយកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ល​ព្រៃឈើ កំពង់ស្ពឺ ដើម្បី​សាកសួរ​តៃកុង​រថយន្ត និង​ព្រួ​រ ស្វែ​ក​ថៅកែ​ឈើ​ក៍សាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ។​ ​សូម​រំលឹកថា បច្ចុប្បន្ន​ឈើប្រណិត ប្រភេទ​ធ្នុង នាងនួន​កំពុងមាន​ហាងឆេង​ខ្ពស់​ដូច​មាន ក្នុង​មួយ​ម៉ែត​រាប់ពាន់​ដុល្លា ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​រកស៊ី​ធំ បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​ធ្វើ​ការដឹង​ជញ្ជូន​ឈើ​ទាំងនោះ ចេញពី​ក្នុងព្រៃ​យកទៅលក់​នៅ​ភ្នំពេញ ។

ចំពោះ​ឈើ​ទាំងនោះ ត្រូវបាន​កាប់​ក្នង​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ឱរា​ល់ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ដោយ​ឆ្លងកាត់​ភ្នំ​ជាច្រើន​តាម​ច្រក​អូរ​តាវ ព្រំប្រទល់​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន ខេត្តពោធិសាត់ និង​កំពង់ស្ពឺ ។​ ​សូមបញ្ជាក់ថា​ព្រៃ​ក្នុង​ខេត្តកំពង់ស្ពឺ រង​ការកាប់​បំផ្លិចបំផ្លាញ​ឈានដល់​ការវិនាស​ទាំងស្រុង ព្រោះតែ​គ្មាន​ការទប់ស្កាត់ ៕???????????????????????????????