កំពង់ធំ= មជ្ឈដ្ឋាននានាបានរឹះគន់ថា មន្ដ្រីជំនាញមួយចំនួននិងអាជ្ញាធរដែនដីមួយចំនួន បានឃុប ឃឹត ជាមួយឧក្រិដ្ឋជនបំផ្លាញ ព្រៃឈើ ដោយសារតែបានផលប្រយោជន៍ខំប្រឹងកាង បទល្មើសខុសច្បាប់ អាក្រក់ទៅជាល្អ សរទៅជាខ្មៅ ជាក់ស្ដែងបទល្មើស កាប់បំផ្លាញនិងឈូសឆាយដីព្រៃ នៅចំនុច អូរគគី ក្នុងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា អភិបាលរងស្រុកប្រាសាទសំបូរ និងមន្ដ្រីជំនាញ កំពុងឃុបឃឹតគ្នាជាមួយ លោក តាង អ៊ី មានតួនាទីប្រធានរដ្ឋបាលសាលា ស្រុកប្រាសាទសំបូរ រត់ការ និងជួលគ្រឿងចក្រមកឈូសឆាយព្រៃឈើ យ៉ាងអាណាធិតេយ្យ។
ប្រជាពលរដ្ន បានអោយដឹងថា លោក តាង អ៊ី ជាប្រធានរដ្ឋបាលសាលា ស្រុកប្រាសាទសំបូរធ្លាប់មានរឿងអាស្រូវ ជាប់ពន្ធនាគា ដោយសារតែមន្ដ្រីកំប៉ិកកំប៉ុក រូបនេះយកតួរនាទីរបស់ខ្លួន រាប់ដីខ្យល់លក់ ក្រោយពីចេញពីពន្ធនាគាមកវិញ បន្ដសកម្មភាពរត់ការ ឈូសឆាយដីព្រៃបន្ដទៀតដោយសារមានអ្នកពាក់ស័ក្កធំ ចាំកាងនៅពីក្រោយ ហើយម្ដងនេះពួកគេចេះពីរបៀបរៀបចំប្រព័ន្ធ ឃុបឃិតគ្នាអោយ ស៊ីចង្វាក់ ដើម្បីងាយស្រួលរត់ច្បាប់បំផ្លាញព្រៃឈើបន្ដទៀត និងងាយ ស្រួលដោះស្រាយជាប្រព័ន្ធតុលាការ ពេលចុះចាប់ម្ដងៗ។
ពាក់ព័ន្ធបញ្ហានេះ លោក តាង អ៊ី បានប្រាប់ថា ខ្ញុំសុំសំរួល ខ្ញុំមិនចង់បញ្ចេញឈ្មោះទេមានថ្នាក់ដឹកនាំខ្លះបានឃុបឃិតអនុញាតិអោយខ្ញុំ ឈូសឆាយកាប់បំផ្លាញព្រៃឈើដោយស្របច្បាប់។ ក្នុងនោះលោក លោក តុង យី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក ឃឹម សុ ឃាង អភិបាលរងស្រុកប្រាសាទសំបូរនិងចុះទៅមើលស្ថានភាពដីអោយបានជាស្ដែង។
លោក តុង យី បានអោយដឹងថាដីនេះប្រជាពលរដ្ឋអាស្រ័យផល ត្រឹមតែ២ហិចតា មិនចាច់ចាំរត់ច្បាប់នោះទេ ដោយការពិនិត្យជាក់ស្ដែងជាដីនេះជាដីចំការស្វាយចន្ទី មិនប៉ះពាលដីគម្រោមព្រៃ ឬដី អូរនោះទេ ។
តែបើអ្នកសារពត័មានយើងពិនិត្យវិញពុំឃើញមានស្វាយចន្ទីរនោះទេ ជាក់ស្ដែងមានតែគល់ឈើធំៗ ដែលគេកាប់បំផ្លាញចោល កាលពីមុន មកដល់ពេលនេះគឺគេជួលគ្រឿងចក្រមកជំរះ ដើម្បីអោយស្អាតដី ។
លោក ឃឹម សុ ឃាង បានប្រាប់តាមទូស័ព្ទថា លោកមិនទាន់បានពិនិត្យច្បាស់លាស់នៅឡើយទេ មិនដឹងថានៅក្នុងដីគម្រោបព្រៃឬជាដីអូរនោះទេ ដោយពិនិត្យឃើញថាជាដីចំការស្វាយចន្ទីរ៕ប៊ុន រិទ្ធី