ចិនស្រវឹងបើកឡានបង្ករគ្រោះថ្នាក់និងខូចខាតទ្រព្យអ្នកដទៃត្រូវបញ្ជូនតៅតុលាការចាត់ការ

0

លោក អ៊ី សុខា ស្នងការរងទទូលផែនសណ្តាប់ធ្នាប់និងចរាចរណ៏នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់នៅថ្ងៃទី១១ខែកក្កដា២០១៧នេះថា៖ជនជាតិចិនដែលស្រវឹងបើកឡានបង្ករការខូចខាតទ្រព្យសម្បត្តិអ្នកដទៃធ្ងន់ធ្ងរនៅម្តុំសេវាកំសាន្តក្រោយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាកណ្តាលរាត្រីទី១០ខែកកក្កដា២០១៧ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។

លោក អ៊ី សុខា បន្តថា ជនជាតិចិនខាងលើនេះ បានបង្ករការខូចខាត់ទ្រព្យគេជាច្រើននិងមានជាតិអាល់កុលក្នុងខ្លួនលើសកំរិទៀតផងដែរ។

 

សូមបញ្ជាក់ថា ជនជាតិចិនឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លី សៀវមីង ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលឹកកាស៊ីណូ បានបើករថយន្ត LEXUS RX300 ស្លាកលេខ 2P-4626 សោយសារស្ថានភាពប្រវឹងខ្លាំងក៏បានបុករះម៉ូតូគេចតទុកនិងជ្រុលទៅបុកហាងខារ៉ាអូខេគេទៀតបណ្តាលអោយមានការខូចខាតទ្រព្យសម្បត្តិជាច្រើន(ម៉ូតូ៩គ្រឿង រថយន្ត១គ្រឿងនិងទ្រព្យមួយចំនួនទៀត)តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

​លទ្ធផលយ៉ាងណានោះយើងរងចាំមើលតើតុលាការខេត្តព្រះសីហនុនឹងចាត់ការយ៉ាងដូចម្តេចចំពោះសំណុំរឿងចិនលេងក្បាច់ស្រវឹងបង្ករការខូចខាត់ខាងលើនេះ? សាវ៉ុន

អ្នករងគ្រោះបន្តិបន្តួច
លោក អ៊ីុ សុខា ស្នងការរង