កំពង់ធំ៖ នៅវេលាម៉ោង១៥h00នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧មានករណីស្រ្ដីចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ស្ពានចូលទឹកលង់ស្លាប់នៅចំណុចភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះឡុងវឿន ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ(ស្លាប់) (មូលហេតុស្រវឹងស្រាដើរដួលធ្លាក់ស្ពានចូលទឹក)
ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យសាកសពធ្វើកុសលវិច្ច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយមកបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី៕ប៊ុន រិទ្ធី





































