បុរសម្នាក់ជាបុគ្គលិកនៅហាង ចិន ត្រូវចាប់ឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន។
លោកវរសេនីយ៍ទោសួស សិលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង២១,៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការក្រុង ចុះបង្ក្រាប អំពេីលក់គ្រឿងញៀនមួយករណី នៅចំណុចក្រោយពេទ្យកម្មករ ក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ ក្នុងនោះចាប់បានជនសង្សយ័១ នាក់ ឈ្មោះ តេង ហ៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកហាង ចិន។
កំរិតវប្បធម៌ ថ្នាក់ទី១១ថ្មី ស្រុកកំណើត ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
ចាប់យកបាន ថ្នាំញៀនមេតំហ្វេតាមីន ចំនួន២កញ្ចប់ ទម្ងន់០,៦៦ក្រាម។
សមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធី។