កំពង់ធំ៖ បទល្មើសឈូសឆាយដីព្រៃដោយខុសច្បាប់ ត្រូវបានធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ នៅលើទឹកដី ស្រុកប្រាសាទសំបូរ ដែលត្រូវបានគេចោទសួរថា បើប្រជាពលរដ្ឋឈូសឆាយចំការបុណ្ស ពង្រាបដីក្នុងចំការហេតុដូចម្តេចបានជាការសុំច្បាប់មានភាពតឹងតែងម្លេះ ចុះបើអាជ្ញាធរប្រព្រឹត្តបទ
ល្មើសឈូសឆាយដីព្រៃដោយពុំចាំបាច់ សុំច្បាប់ តើហេតុដូចម្តេចបានជាយកសិទ្ធិជាអាជ្ញាធរមិនដែលចេះខុស?។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងចក្រដែលកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃនេះ គឺជាកម្មសិទ្ធរបស់ លោក តាំង អ៊ី មានតួនាទីជាមន្រ្តីសាលាស្រុកប្រាសាទសំបូរ និងមានមុខរបរទទួលម៉ៅការឈូសឆាយដីព្រៃ និង ដីស្រុក ហើយការឈូសឆាយដីប៉ះពាលនឹងដីព្រៃលោក តែងតែប្រើសិទ្ធិអំណាចជាអាជ្ញាធរស្រុក ប្រើឈ្មោះជា មន្រ្តីសាលាស្រុក ដើម្បីប្រកបមុខរបររកស៊ីឈូសដីព្រៃដោយមិនចាំបាច់សុំច្បាប់ ដែលត្រូវបានគេសង្ស័យថា ប្រាកដជាមានការពេញចិត្តពីសំណាក់ស្ថាប័នជំនាញហើយ ទើបមុខរបរបំពានច្បាប់ទាំងនេះធ្វើទៅបានដោយរលូន។
ជាកស់ស្តែងលោក តាំង អ៊ី ដែលត្រូវបានគេស្គាល់ថាជាបុរសកំពូលល្បិច និងជាថៅកែបំផ្លាញព្រៃ កំពុងតែបំផ្លាញនិងឈូសឆាយដីព្រៃ នៅចំនុច អូរគគី ក្នុងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយគ្មានច្បាប់អនុញ្ញាតិ តែសំអាងលើការស្ទាត់ជំនាញខាង អែបអបជាមួយមន្រ្តីថ្នាក់តូចធំ ទើបគ្រឿងចក្រដែលកំពុងតែឈូសឆាយដីខុសច្បាប់ បានក្លាយទៅជាដីស្របច្បាប់វិញ ក្រោយពីលោក តាំង អ៊ី ព្យាយាសម្របសម្រួលជាមួយនឹងសមត្ថកិច្ចជំនាញ និងស្ថាប័នផ្សេងៗ ដែលបញ្ជាក់ឲ្យឃើញថា សាច់ស្អុយកំពុងតែលាយឡំក្នុងនៅក្នុងម្រាបដៃ របស់យើង បើទុកដំបៅឲ្យរីករាលដាល់ និងពិបាកព្យាបាលហើយ។
តាមប្រភព័ត៌មានបានឲ្យដឹងថា លោក តាង អ៊ី ជាប្រធានរដ្ឋបាលសាលា ស្រុកប្រាសាទសំបូរធ្លាប់មានរឿងអាស្រូវ ជាប់ពន្ធនាគា ដោយសារតែមន្រ្ដីកំប៉ិកកំប៉ុក រូបនេះយកតួរនាទីរបស់ខ្លួន រាប់ដីខ្យល់លក់ ក្រោយពីចេញពីពន្ធនាគាមកវិញ បន្ដសកម្មភាពរត់ការ ឈូសឆាយដីព្រៃបន្ដទៀត
លោក លោក តុង យី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងថានិងដឹកនាំកម្លាំងជំនាញចុះណិនិត្យ មើលស្ថានភាពដី ជាស្តែងដើម្បីវាយតំលៃ ថាតើមានចំនុចណាខ្លះ ដែលលោក តាំង អី អនុវត្តផ្ទុយពីច្បាប់ លោកបបញ្ជាក់ថា ដីត្រឹមតែ២ហិចតា មិនចាច់ចាំរត់ច្បាប់នោះទេ ដោយការពិនិត្យជាក់ស្ដែងជាដីនេះជាដីចំការស្វាយចន្ទីមិនប៉ះពាលដីគម្រោមព្រៃឬដី អូរនោះដីព្រៃត្រូវទុកចម្ថាយពីមាត់អូ ១០០ម ម្រាប់ទុកឲ្យសត្វនានារស់នៅ ដោយសារតែ ដោយយោងតាមប្រសាសន៍ ឯកឧត្តម យឹម ឆាលៃ ធ្លាប់បានប្រកាសម្តងហើយ ៕
ដោយ ប៊ុន រដ្ឋា