អភិបាលខេត្តកែបអញ្ជើញចូលរួមបុណ្យសពលោក សោម ឯម

0

ខេត្តកែប៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម លោក ជំទាវ ជាអភិបាលរងខេត្ត ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទ

ក្រហមស្រុក អញ្ជើញចូលរួមបុណ្យសពលោក សោម ឯម អាយុ ៧៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា ឃុំ អង្កោល ស្រុកដំណាក់ចង្អើរ បានទទួលមរណៈភាពដោយរោគគារពាធ នឹងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគ ជាអង្ករ ១០០គ.ក្រ ទឹកបរិសុទ្ធវីតាល់០២កេះ ទឹកក្រូច ១កេះ ទឹកត្រី ០២យួរ មី០៣កេះ ត្រីខ០២យួរ នឹងថវិកា ២.០៧០.០០០រៀលប្រគល់ជូនដល់ក្រុមគ្រួសារសពទុក្ខចាត់ចែងធ្វេីបុណ្យតាមប្រពៃណីយ៍នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិ អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ៕