ខេត្តព្រះសីហនុ៖(បឋម)គ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត០៣គ្រឿង នៅចំនុចចំណោតអូរត្រាវ ខេត្តព្រះសីហនុ បណ្តាលអោយស្លាប់១នាក់និងរបួស៤នាក់។
សមត្ថកិច្ចប៉ូលីសចរាចរណ៍បានគូសបញ្ចាក់ថាៈនៅថ្ងៃទី11ខែកក្កដាឆ្នាំ2017វេលាម៉ោង15:00នាទីលើផ្លូវជាតិលេខ4 ត្រង់ចំណុច ចំណោតអូរត្រាវ ចន្លោះគីឡូម៉ែត្រ 214-215 ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត 0៣គ្រឿងបុកគ្នា។
រថយន្តទី១ម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AH-3088 បើកបរដោយ ឈ្មោះ អ៊ូ ពាន ភេទ ប្រុស អាយុ៥២មានទីលំនៅខេត្តកំពត(តៃកុងឡាន)រួមដំណើរមនុស្ស០៤នាក់ ស្រី 02នាក់បើកបរក្នុង ទិសដៅពីក្រុងព្រះសីហនុ ។
រថយន្ត ទី២ ម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AK-2841 បើកបរដោយ ជនជាតិ កូរ៉េ ជិះគ្នាចំនួន 02នាក់ មានទិសដៅពី ព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមក ក្រុងព្រះសីហនុ ។
រថយន្តទី៣ដឹកកុងតឺន័រ ពណ៌ ខៀវពាក់ផ្លាកលេខភ្នំពេញ3C-4799 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖ មនុស្សស្រីម្នាក់ឈ្មោះ អ៊ូច ស្រីនាង អាយុ៤៣ឆ្នាំ ស្លាប់ ក្រោយពេលនាំមកដល់នៅមន្ទីរពេទ្យព្រមទាំងមានរងរបួសមធ្យមមនុស្សចំនួន 02នាក់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ រងរបួសស្រាល ជនជាតិ កូរ៉េ ចំនួន 02នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
ពេលនេះសមត្ថកិច្ចកំពុងចាត់ចែងរងចាំដោះស្រាយតាមច្បាប់៕សាវ៉ុន