ខេត្តរតនគិរី៖ ជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ហើយនៅធ្វើសកម្មភាពខាំឆ្កិះទៅលើព្រានប្រម៉ាញ់សត្វព្រៃម្នាក់ជាម្ចាស់អន្ទាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ដោយជ្រូកព្រៃខាំឆ្កិះមនុស្សម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃភូមិសាស្រ្ត ភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវុើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេន ពួយ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិគ្រឹង មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តទៀតថា ជនរងគ្រោះ ខណះឃើញសត្វជ្រូកព្រៃជាប់អន្ទាក់របស់ខ្លួនក៍ស្ទុះចូលទៅមិនបានប្រុងប្រយ័ត្នជាមុនក៍ភ្លាត់ស្នៀតត្រូវរងនូវការវាយប្រហាពីជ្រូកព្រៃមកខាំនឹងឆ្កិះយ៉ាងចាស់ដៃបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុត្រូវហើយសាច់ញាតិដឹកបញ្ជូនតាមរថយន្តមកសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយនៅខេត្តរតនគិរី មិនដែលមានសត្វជ្រូកព្រៃមកខាំនឹងឆ្កិះមនុស្សនោះទេ នេះសំណាងល្អមិនត្រូវចំពោះ កុំអីស្លាប់បាត់ទៅហើយ។ដោយ: យក្ខឡោម



































