ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាកិត្តិយសក្នុងពិធីចុះកិច្ចសន្យាផលិតនិង
ផ្គត់ផ្គង់ស្រូវសិរីរាង្គគុណភាពល្អលំ ដាប់អន្តរជាតិ រវាងសហគមន៍កសិកម្មទាំង៣២ ស្មើនិង៥១៥៤គ្រួសារ ជាកសិករផលិត ជាមួយក្រុមហ៊ុនចំនួន០៣រួមមាន៖ក្រុមហ៊ុន អេមរ៉ូរ៉ាយ ក្រុមហ៊ុនអាយក្រូអង្គរ និងក្រុមហ៊ុន សិញនេឆ័រអាស៊ី ដែលក្រុមហ៊ុននេះប្រមូលទិញស្រូវចំនួន២៦៧៥០តោន ក្នុងមួយឆ្នាំតម្លៃ គោល១១៥០រៀលក្នុងមួយគីឡូក្រាម ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក។ពិធីចុះកិច្ច សន្យាជាផ្លូវការនេះដែរមានការអញ្ជើញជាអធិបតីភាពឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះ វិហារ លោកអគ្គនាយកក្រុមហ៊ុនទាំង០៣ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុកនិងគ្រួសារសហគមន៍កសិករទាំង៣២ទូទាំងខេត្តព្រះវិ ហារផងដែរ៕សេង ពិសិដ្ឋ