ភូមិឃុំដែលសំបូរបទល្មើសច្រើនមិនមែនជាភូមិឃុំមានសុវត្ថិភាពនោះទេ

0

បន្ទាយមានជ័យៈ លើកឡើងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលប្រមាណ៤៥រូបនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងថា ភូមិ-ឃុំ ដែលសំបូរទៅដោយបទល្មើសមិនមែនជាភូមិ-ឃុំដែលមានសុវត្ថិភាពនោះទេ។
លោកលើកឡើងដូច្នេះដើម្បីជំរុញអោយកងកម្លាំងនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ នឹងបន្តរឹតបន្តឹងអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាព។លោកថាបច្ចុប្បន្នបទល្មើសគ្រឿងញៀនបាននិងកំពុងវាយលុកទៅដល់មូលដ្ឋានដែលមានបងប្អូនរស់នៅ មិនថាភូមិចុងកាត់មាត់ញកនោះទេ។មួយវិញទៀតចំពោះគ្រួសារដែលសមាជិកប្រើប្រាស់ឬញៀននូវសារធាតុគ្រឿងញៀនគឺមិនមានការរីកចម្រើននោះទេ ពិសេសបង្ករអោយមានអសន្តិសុខក្នុងមូលដ្ឋានផងដែរ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏កំពុងប្រឈមធ្ងន់ធ្ងរណាស់ដែរ។ល្បែងស៊ីសងជាប្រភពនៃបទល្មើសផ្សេងៗ ជាប្រភពនៃអំពើចោរកម្ម ហើយចំនុចខ្លាំងរបស់ជនល្មើសគឺជាចំនុចខ្សោយនៃសមត្ថកិច្ចយើង។
ដូច្នេះដើម្បីអោយភូមិឃុំមានសុវត្ថិភាព លុះត្រាណាតែ គ្មានល្បែងស៊ីសង ហឹង្សាក្នុងគ្រួសារ គ្មានអំពើរចោរកម្ម គ្មានអំពើរអនាចារ គ្មានក្មេងទំនើង គ្មានគ្រោះថ្នាក់ចរាចរ គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណមិនទាន់ផ្ទុះ គ្មានការត្រួតពិនិត្យខុសច្បាប់ ជាដើម ៕