ព្រះវិហារ៖ លោកសូ សិរី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះវិហារ បានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់
ថ្នាក់ អង្គការសង្គម ស៊ីវិល ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្ថាប័នពាក់ព័ន្ធចូលរួមសហការនិងកំចាត់ ការ ធ្វើចរាចរក៍ដូចជាការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឲ្យខានតែបាន ពីព្រោះ បច្ចុប្បន្នឃើញថាមានការហូរចូលគ្រឿងញៀនយ៉ាងច្រើនពីប្រទេសជិតខាង ធ្វើអោយប្រជាពលរដ្ឋមួយ ចំនួនជាពិសេសយុវជន បានលង់ខ្លួនជាមួយនិងបញ្ហាមួយនេះ។
ប្រសាសន៍បែបនេះបានលើកឡើងនៅក្នុង ទិវាជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ក្រោមប្រធានបទ(ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន) នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ និងមានការចូលរួមពី លោកស្រី ឧត្តមសេនីយ៍ត្រី ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិង គ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី មាឃ សំអូន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ និងជាអនុប្រធានលេខាធិការដ្ឋនត្រួតពិនិត្យគ្រឿងញៀនខេត្ត ព្រមទាំងមន្ត្រីរាជការ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះដែរលោកស្រី ឧត្តមសេនីយ៍ត្រី ជ័យ បុប្ផាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងនិងគ្រឿងញៀន បានឡើងអានសារលិខិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានយល់ដឹងពីបញ្ហាការ ផ្សាព្វ ផ្សាយនិងចូលរួមទប់ស្កាត់នៅរាល់ការធ្វើចរាចរណ៍ចូលមកក្នុងប្រទេសយើងផងដែរ។
លោកសូ សិរី ក៏បានលើកឡើងថា បញ្ហាគ្រឿញៀនជាបញ្ហាមួយធ្វើឲ្យមនុស្សគ្រប់ស្រទាប់ បានក្លាយខ្លួនទៅជាមនុស្សភ្លើតផ្លើនក្នុងសង្គម ធ្វើឲ្យសង្គមស្អប់ខ្ពើម យ៉ាងនេះនេះហើយ យើងទាំងអស់គ្នាត្រូវតែចូលរួមសហការដើម្បីទប់ស្កាត់ដល់ការធ្វើចរាចរណ៏ក៍ជាការប្រើប្រាស់ គ្រឿងញៀន ហើយគ្រឿងញៀន អាចផ្លាស់ប្តូរមនុស្សអោយហ៊ានធ្វើគ្រប់បែបយ៉ាង សូម្បីតែលើកដៃសម្លាប់ឳពុកម្តាយខ្លួនឯង។ហើយលោកក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន សូមអោយជាសអោយឆ្ងាយពីគ្រឿងញៀន។ជាចុងក្រោយ លោកក៏បានជំរុញអោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាត្រូវមានវិធាន ការបង្ក្រាបគ្រឿងញៀនដើម្បីកុំអោយវារាតត្បាតដល់យុវជនជំនាន់ក្រោយ អោយសមស្រប ទៅតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង៩ចំនុចដែលរាជរដ្ឋាភិបាលបានដាក់ អោយផងដែរ៕សេង ពិសិដ្ឋ





































