​អ្នកផ្គត់ផ្គង់​អគ្គិសនី​ឃុំ​ថ្ម​ស នៃ​ស្រុក​បុ​ទុម​សាគរ តម្លើងថ្លៃ​អគ្គិសនី​កប់​ពពក​

0

​កោះកុង​៖ ប្រជាពលរដ្ឋ​ប្រមាណ ជាង​១​ពាន់​គ្រួសារ ដែល​រស់នៅ​ភូមិ​ថ្ម​ស​ឃុំ​ថ្ម​ស ស្រុក​បទុម​ ​សាគរ នៃ​ខេត្តកោះកុង​បាន​ត្អួ​ញ​ត្អែ​រ និង រិះគន់​អ្នកផ្គត់ផ្គង់​អគ្គិសនី​ចំនួន​២​ម្ចាស់ ដែលមាន​ ​ឈ្មោះ កែវ ណា​រ៉ា និង កាន់ យ៉េ​ង ដែល​កំពុងបើក​អាជីវកម្ម​ផលិត​ទឹកកក និង ចែកចាយ​ ​ភ្លើងអគ្គិសនី​នៅ​ឃុំ​ថ្ម​ស ថា​យក​តម្លៃ​គឺ​ថ្លៃ​ហួសហេតុ រហូតដល់​ទៅមួយ​គីឡូវ៉ាត់ ៤​ពាន់​រៀល​។​ ​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា បើ​អ្នកប្រើប្រាស់​ចាប់ពី​៣​គីឡូវ៉ាត់​ចុះក្រោម គឺ​តម្លៃ​១៥,០០០ ​រៀល ឯណោះ​ហើយ​បើ​មាន​ពិធីការ ឬ​បុណ្យ​ផ្សេងៗ ចង់​ប្រើ​ភ្លើង គឺ​ត្រូវ​បង់ ២០​ម៉ឺន​រៀល​ទើប​ ​ម្ចាស់ អគ្គិសនី​ទាំងពីរ​នេះ​ព្រម​ភ្ជាប់​ភ្លើង​ឲ្យ​ប្រើ​។

ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​សម្រាប់​ ​កុង​ទ័​រ​ភ្លើង​វិញ​តម្លៃ​រហូតដល់ ៩៥,០០០​រៀល​ដែល​វា​ខ្ពស់ជាង​តម្លៃ​ដើម ៣ ទៅ​៤ ដង​ឯណោះ​ ​ហើយ​មិនអាច​ទិញ​ផ្សេង ពី​ផ្ទះ​ដែល​ម្ចាស់​ផ្គត់ផ្គង់​ភ្លើង​បញ្ជា​ឲ្យ​ទិញ​នោះឡើយ​បើ​មិន​ដូច្នោះ​ទេ ​កុង​ទ័​រ​នេះ​មិនអាច​យកជាការ​បានទេ ហើយ​ម្ចាស់​ភ្លើង មិន​ភ្ជាប់​ភ្លើង​ឲ្យ​ប្រើប្រាស់​ឡើយ​។​ ​មិនតែប៉ុណ្ណោះ អ្នក​ចែកចាយ​ភ្លើង​ទាំងពីរ​ម្ចាស់​ខាងលើ​តម្រូវ​ឲ្យ​ដូរ​កុង​ទ័​រ​ក្នុង​១​ឆ្នាំ​មិន​ក្រោម​៣​ដង​ ​ឡើយ​ត្រូវតែ​ដូរ មិន​ថា​កុង​ទ័​រ​ថ្មី ឬ​ចា​ស់គឺ​ត្រូវតែ​ដូរ ។

ប្រជាពលរដ្ឋ​ទូរ​ទាំង​ឃុំ​ថ្ម​ស បាន​ឲ្យ​ដឹងថា ​កន្លងមក​អាជ្ញាធរ​ឃុំ ស្រុក ឃើញតែ​ចុះមក​ត្រួតពិនិត្យ ដែរ​តែ​មិនឃើញ​បាន​លទ្ធផល​ទេ​។​ ​ប្រជាពលរដ្ឋ​បាន​បន្តថា ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​មេត្តា​ភ្ជាប់​បណ្តាញ​ភ្លើង មកដល់​ ​ឃុំ​ថ្ម​ស ផង ពីព្រោះ​ភ្លើង​របស់​ឯកជន​ថ្លៃ​ណាស់ ហើយ​ពួកគេ​ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ ដើម្បី​ ​អោយបាន​ចំណូល​ច្រើន​។

ទាក់ទិន​និង​ការរិះគន់ និង​ត្អូញត្អែរ​របស់​ប្រជាជន​ដែល​រស់នៅ​ឃុំ​ថ្ម​ស​ ​អំពី​បញ្ហា​ថ្លៃ​ភ្លើង ថ្លៃ​កប់​ពពក​ខាងលើនេះ យើង​មិនអាច​ទំនាក់ទំនង​ទៅកាន់​អ្នកម៉ៅការ​ភ្លើង​ ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ ដោយ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល ។ ប្រជាពលរដ្ឋ​ទូរ​ទាំង ឃុំ​ថ្ម​ស សូម​សំណូមពរ​ដល់ ឯកឧត្តម ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មេត្តាជួយ​អន្តរាគមន៍​ធ្វើ​ ​យ៉ាងណា​អោយ​តម្លៃ​អគ្គិសនី​ដែល​ពួកគាត់​ប្រើប្រាស់​សព្វថ្ងៃ​ចុះ​តម្លៃ​ពី ៤,០០០​រៀល មក​ត្រឹម​ ២,០០០​រៀល ។

គួរ​រំលឹក​ផងដែរ​ថា ឃុំ​ថ្ម​ស ជា​ឃុំ​កំណើត​របស់​ឧ​ញ្ញ៉ា លី យ៉ុង​ផាត់ ដូចនេះ​ ការរំពឹងទុក​របស់​ប្រជាពលរដ្ឋ​មានតែ​លោក​ឧ​ញ្ញ៉ា ទេ ដែលមាន​លទ្ធភាព​អភិវឌ្ឍ​ន៏​ឃុំ​នេះ ៕1 (1)