កំពង់ធំ៖ ប្រជានេសាទនៅក្នុងសហគម៏ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ ជាងដប់គ្រួសារបានផ្ទះកំហឹងយ៉ាងខ្លាំងនិងធ្វើការចោត

ប្រកាន់ទៅលើមន្ត្រីអ្រុកមួយចំនួនថា ពួកមន្ត្រីខ្លះ គឺជាចោរ សូម្បីតែពួកគាត់ដាក់មោងនេសាទតាមលក្ខណះគ្រួសាក្រៅដែនសហគមន៍ ក៏ពួកគេប្រើអំណាច់មកកៀបសង្កត់ ចុះរើរុះនិងហែកមោង់ពួកគាត់ចោលអស់។
ប្រជានេសាទនិយាយថា មិនដែលឃើញមានមន្ត្រីជលផលចូលរួមបង្រ្កាប់ទេឃើញតែមន្រ្ដីធ្វើការខុសតួនាទីមកបង្រ្កាប ទី1ឈ្មោះ ចាន់ សារុំ មានតួនាទីមិនច្បាសលាស ទី2ឈ្មោះ ខាវសីហារ(ហៅក្តឹប)ជាសន្តិសុខភូមិ ទី3 ឈ្មោះថាន់ ថេន ជាជុំទុបទីពីរ ឃុំសំបូរណ៍ ទី4 លោកមេភូមិ ជាកស្តែងនៅថ្ងៃទី 12 កក្កដា 2017 ពួកគេបានទៅធ្វើការហាមខាត់ពួកគាត់មិនអោយបង់សំណាញ់នៅមុកលូរអូរព្រែក តាទេព ដោយលើកហេតុផលថាធ្វើអោយស្ទះ ផ្លូវត្រីហែលចុះឡើងមិនរួច។
លោកខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរណ៍ប្រាប់ថាលោកមិនបានបញ្ចារអោយមន្ត្រីណាម្នាក់ទៅធ្វើការហាមឃាត់ប្រជានេសាទ ពួកគាត់គ្រាន់តែ បងសំណាញ់នោះទេ ហើយលោកមិនបានដឹងទាល់តែសោះរឿងនេះ។
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលប្រាសាទសំបូរណ៍ប្រាប់ថា បើប្រជានេសាទគាត់ប្រើឧបករណ៍ មោង សំណាញ់ វាមិនខុសទេ ច្បាប់ក្នុងជំពូក ទី9 មាត្រា52 នៅក្នុងច្បាប់ស្តីពីរជលផលនោះទេ ហើយលោកក៏បានឆ្លើយបដិសេដថាលោកពុំបានហាមឃាត ប្រជានេសាទទាំងនោះដែរបើសិន មានករណីកើតឡើងលោកនិងប្ដឹងដល់ថ្នាក់លើ ព្រោះកន្លងមកពួកគេដែលចុះបង្រ្កាប់ មិនដែលផ្ដលវត្ថុតាងដែលចាប់បាននោះទេ។ប៊ុន រិទ្ធី






































