អាវុធកែឆ្នៃជាង២០ដើមត្រូវបានប្រជាពលរដ្ឋប្រគល់ដល់អាជ្ញាធរមានសមត្ថកិច្ច

0

ព្រះវិហារ៖ ក្នុងនាមជាអាជ្ញាធរភូមិឃុំនិងនគរបាលប៉ុស្តិ៍ប្រជាការពារ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រគល់និងទទួលអាវុធកែឆ្នៃពីប្រជាពលជាង២០ដើមគិតពីខែមករា មកដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧នេះរយះពេលកន្លងមកឃើញថា មានប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលច្រើនតែប្រើ

ប្រាស់អាវុធកែឆ្នៃសម្រាប់បរបាញ់សត្វព្រៃ ហើយម្យាងវិញទៀតពេលដែលមានការបង្ករជំលោះគ្នាម្ដងៗច្រើនតែប្រើប្រាស់អាវុធនេះបាញ់សម្លាប់គ្នាជារឿយៗ ហេតុនេះហើយអាជ្ញាធរមានសមត្ថកិច្ចក៍ដូចអាជ្ញាធរភូមិឃំុបានយកគោលនយោបាយភូមិឃំុមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលមកអនុវត្តក៍ដូចការផ្សព្វផ្សាយដល់ពលរដ្ឋគ្រប់ៗគ្នាត្រូវបញ្ឍប់ប្រើប្រាស់អាវុធអស់ទាំងនេះហើយនិងប្រគល់ឲ្យអាជ្ញាធរទើបប្រសើរជាងទុកប្រើប្រាស់។ក្នុងការប្រគល់នេះដែរអាជ្ញាធរមូលដ្ឋានក៍បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលយល់ពីច្បាប់ប្រើប្រាស់អាវុធដែលគ្មានច្បាប់អនុញ្ញាតិ្តពេលកើតមានបញ្ហាម្ដងៗត្រូវតែប្រឈមនិងមុខច្បាប់ផងដែរ៕សេង ពិសិដ្ឋ