ឯកឧត្តម​ ​គួច​ ចំរើន​ ចុះ​សួរសុខទុក្ខ​អ្នក​ជម្ងឺ​ កំពុង​​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​

0

កំពង់ចាម​៖ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ និង​មន្ត្រី​ក្រោម​ឱវាទ​ បាន​ចុះ​សួរសុខទុក្ខ​ដល់​អ្នក​ជម្ងឺ​ ដែល​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ កាល​ពី​ព្រឹកថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ​២០១៧​។
នាឱកាស​នោះ​ដែរ​ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានអញ្ជើញសាកសួរសុខទុក្ខភរិយាលោក មាស សាប៊ន បុគ្គលិកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយន័ ដែលភរិយារបស់លោក ត្រូវ​វះកាត់សម្រាលបានកូនប្រុស​ម្នាក់​ នៅមន្ទីពេទ្យខេត្តកំពង់ចាម។
ក្នុងនោះឯកឧត្តមអភិបាល បានជួយឧបត្ថម្ភនូវថវិកាចំនួន២០០ដុល្លារ​សហរដ្ឋ​អាមេរិក​ ដល់លោក មាស សាប៊ន ដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ​ ចំណែក រាល់ការចំណាយថ្លៃព្យាបាល ឯកឧត្តមអភិបាលបានសម្រួល ខាងមន្ទីពេទ្យ​ ដោយអនុញ្ញតិ្ត​ឲ្យ​សម្រាកព្យាបាល មិនគិតថ្លៃរហូតដល់ថ្ងៃចេញពីមន្ទីពេទ្យ​ផង​ដែរ​។
ក្រៅពីការចុះសាកសួរសុខទុក្ខភរិយាលោក មាស សាប៊ន ឯកឧត្តមអភិបាល ក៏បានអញ្ជើញសាកសួរ​សុខទុក្ខ​ អ្នកជម្ងឺ​ផ្សេងៗទៀត ដែលកំពុងសម្រាកព្យាបាល​ នៅក្នុងមន្ទីពេទ្យខេត្ត និង​បានឧបត្ថម្ភ​នូវ​ថវិកាក្នុងម្នាក់ៗ​ចំនួន​៥មឺុនរៀលផងដែរ​ ៕