ឧត្តមសេនីយ៍យោធាម្នាក់នៅខេត្តព្រះសីហនុត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារពាក់ពន្ធ័ករណីរំលោភដីធ្លី

0

ខេត្តព្រះសីហនុៈ   កាប់ខ្លួននេះធ្វើឡើងតបតាមដីកាបង្គាប់អោយឃុំខ្លួន លេខ១៨៥២ តព/១៧ ចុះថ្ងៃទី០៤.០៧.២០១៧ របស់ ចៅក្រមសើុបសួរ ឡូត ផារី ។ឧត្តមសេនីយ៍យោធាដែលត្រូវចាប់យកទៅឃុំខ្លួននៅពន្ធនាគារនេះ ឈ្មោះ ឈន ផ្លុំ ភេទប្រុស មានអាស័យដ្ឋាននៅ ក្រុម១២ ភូមិ៤ ស/ក៤ ក្រុង/ខេត្ត ព្រះសីហនុ ។
ពាក់ពន្ធ័ករណីរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត និងសមគំនិតក្នុងអំពើរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន លោក ឈន ផ្លុំ ត្រូវកម្លាំងមន្ទីយុត្តិធម៌ អ.ហ ខេត្តព្រះសីហនុបញ្ជូនទៅដល់ពន្ធនាគារតាមដីការនេះហើយ។

សូមបញ្ជាក់ផងដែរថា លោក ឈន ផ្លុំ ត្រូវបានគេស្គាល់ថា ឧត្តមសេនីយោធាម្នាក់ដែលមានឋានៈជាទីប្រឹក្សាក្រសួងការពារជាតិ។ ហើយសំបូរ រឿងទំនាស់ដីធ្លីជាច្រើនករណីនៅខេត្តព្រះសីហនុ។