កំពង់ធំ÷ នៅម៉ោង ១៧ៈ០០នាទី ថ្ងៃទី ១៣ កក្ដដា ២០១៧ ប្រជាពលរដ្នបានប្រទះឃើញសាកសពបុរសចំណាស់ម្នាក់ធ្លាប់មានជំងឺតេតាណុស នៅចំណុចទួលស្លែងខាងលិច ភូមិសូយោងចំងាយ១៥០ម ឃុំសូយោង ស្រុកបារាយណ៍ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ជាម ព្រឿង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះតាំងពីម៉ោង០៥រៀបភ្លឺដើម្បីទៅរកក្ដាមខ្ចង ហើយបានដួលស្លាប់នៅនិងវាលស្រែពុំមានអ្នកណាដឹងទេលុះ មេឃភ្លឺក៏មានពលរដ្នប្រទះឃើញដេកស្លាប់នៅវាលស្រែតែម្ដង ។ មូលហេតុៈ ជនរងគ្រោះជាមនុស្សធ្លាប់មានជំងឺតេតាណុសប្រចាំកាយផងនិងផឹកស្រារសជាប្រចាំ បណ្ដាលកើតខ្យល់ដួលស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសលវិច្ច័យលើសាកសពរូចសន្និដ្ឋានថាពិតជាស្លាប់ដោយខ្យល់គរនិងដោយសារជំងឺតេតាណុសប្រាកដមែន ពុំមានអំពើឃាតកម្មទេ រួចប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី



































