ស្ទឹងត្រែង៖ សត្វព្រៃ៤ប្រភេទត្រូវបានក្រុមអន្តរាគម៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេសនិងរដ្ឋបាល

ព្រៃឈើខេត្តនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបនិងរឹបអូសបានជាច្រើនគីឡូក្រាមខណៈក្រុមឈ្មួញ
បាននឹងកំពុងដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្ត។
ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៧ ព្រមទាំង ឃាត់ខ្លួនស្ត្រីម្នាក់។សត្វព្រៃដែលជំនាញរឹបអូសបានមាន២ប្រភេទដូចជា:-១ សាច់ជ្រូកព្រៃស្រស់ ១៤,៥០គីឡូក្រាម.-២ សាច់ឈ្លុសស្រស់ ១,៧០គីឡូក្រាម.-៣ សាច់សត្វប្រើស ៨,០០គីឡូក្រាម.-៤ អណ្តើកសកលរស់ ៤ក្បាល.សរុបសាច់សត្វព្រៃស្រស់ទាំងអស់ទម្ងន់២៤,២០គីឡូកាម។
ក្រោយការបង្ក្រាបជំនាញបានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកលក់សាច់សត្វព្រៃប្រចាំផ្សារខេត្តស្ទឹងត្រែង។
ឈ្មោះ ឆោម ធីតា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅកាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ប៉ុន្តែចុងក្រោយដោះលែងវិញដោយជំនាញបានបញ្ជាក់ថា សាច់សត្វព្រៃដែលបង្ក្រាបបាននោះ គឺជារបស់អ្នកលក់ផ្សេង ចំណែករបស់ស្ត្រីរូបនេះគឺមានតិចជាងគេ ម្លោះហើយយើងក៍សម្រេចដោះទៅវិញ ដោយមិនអោយ
បង់ពិន័យតែម្តងទៅ។
បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងចំរុះធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីយកទៅដុត និង កប់ចោលក្នុងខណ្ឌរដ្ឋបាលព្រៃឈើ៕





































