ពិធីភ្ជាប់ពាក្យក្លាយជាពិធីបុណ្យសពខ្សែរភ្លើងឆក់មនុស្ស២នាក់និងរបួសធ្ងន់ម្នាក់

0

កំពង់ធំ៖ មនុស្សម្នាក់ៗតែងតែប្រាថ្នារកជីវិតគូស្រករជៀសមិនផុតឡើយគ្រាន់តែជីវិតគូរនោះល្អឫអាក្រក់ផ្តេកទៅលើវាសនានិងព្រហ្មលិខិតជាក់ស្តើង

ជីវិតគូរដណ្តឹងមួយគូរនេះនៅថ្ងៃភ្ជាប់ពាក្យខ្សែរភ្លើង
បានឆក់យកនូវអាយុជីវិតកូនកំឡោះនិងឪពុកមាកូនក្រមុំព្រមទាំងឪពុកបង្កើតកូនក្រមុំមានសភាពធ្ងន់ធ្ងរបំផុតទៀតហេតុការណករណីយ៍ខ្សែរភ្លើងឆក់បង្ករឱ្យមានភាពផ្អើលនេះបានកើតឡើងកាលវេម៉ោង៤និង២៥នាទីល្ងាចថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧។ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ៕លោកសឿង ភានាយប៉ុស្តិ៍ឃុំប្រាសាទបានប្រាប់ឱ្យដឹងថា:ជនរងគ្រោះទី១ឈ្មោះខុំ ខេនអាយុ២៩ឆ្នាំជាកូនកំឡោះ(ស្លាប់)ឪពុកឈ្មោះខុំម្តាយឈ្មោះវឿនទីលំនៅភូមិវាំងខាងជើង ឃុំតាំង ស្រុកសន្ទុក។ទី២ឈ្មោះរឹម រ៉ាន់ភេទប្រុសអាយុ៤៦ឆ្នាំ(ស្លាប់)ត្រូវជាបងជីដូនកូនក្រមុំទីលំនៅ
ភូមិ ឃុំកើតហេតុខាងលើ។ទី៣ឈ្មោចែត ជឿនអាយុ៦៧ឆ្នាំឪពុកបង្កើតកូនក្រមុំ(មានសភាពធ្ងន់ធ្ងរ)
យកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ៕សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា:មុនពេលកើតគេធ្វើពិធីរវាងកូនកំឡោះហើយបានដំឡើងរោងរួចរាល់អស់ហើយ។ជនរងគ្រោះទាំង៣នាក់បានលើកមេក្រូឡើងលើដោយមេក្រូនោះមានដងដែកផងស្រាប់តែបះខ្សែរភ្លើងខាងលើដែលមានខ្សែរ៣ធំៗបណ្តាលឱ្យឆក់តែម្តង។ក្រោយខ្សែរភ្លើងឆក់បងប្អូនសាច់ញាត្តិយកជនរងគ្រោះទាំង៣នាក់កប់ដីខ្សាច់ក្រោយមករថយន្តសង្រោះមណ្ឌលសុខភាពតាំងក្រសាំងដឹកយកទៅសង្រ្គោះបន្តនៅមន្ទីពេទ្យខេត្តកំពង់ធំ។តែអកុសលមនុស្ស២នាក់ទៅមន្ទីពេទ្យខេត្តកំពង់ធំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ប្អូនប្រពន្ធកូនសាច់ញាត្តិរាប់សិបនាក់បានយំសោកបោកខ្លួនយ៉ាងខ្លាំងសារគិតថា:កម្ម៕