ទៀតហើយៗ!ចិនស្រវឹងស្រាបើកឡានបុកយុវជនខ្មែរម្នាក់បណ្តាលអោយស្លាប់រួចបើករត់គេចខ្លួន

0

យុវជនខ្មែរដែលរថយន្តជនជាតិចិនស្រវឹងស្រាបើកបុកកាលពីយប់មិញនេះស្លប់ហើយចំណែកជនជាតិចិនដែលបង្ករនោះបច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។

យុវជនដែលចិនបុក

ហេតុការណ៏គ្រោះថ្នាក់នេះ​បានកើតឡើងនៅ​វេលាម៉ោង​២៣​និង៣០នាទីយប់ថ្ងៃទី១៣កក្កដាឆ្នាំ២០១៧នៅចំនុចក្បែររង្វង់មូលតោពីរ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជុំវិញករណីនេះ បើយោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៏អោយ​ដឹង​ថានៅវេលាម៉ោងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង បង្ករ​ដោយ រថយន្តម៉ាក ឡិចស៊ីស ពណ៏ខ្មៅ បាក់ស្លាកលេខ​ភ្នំពេញ 2R 2600 ​បើកបរដោយបុរស ជនជាតិចិនឈ្មោះ   CHANG WEN YUAN​ភេទ ប្រុស អាយុ ៥២ឆ្នាំ មានទីនៅរាជធានីភ្នំពេញ រួមដំណើរជាមួយស្ត្រីអ្នកបកប្រែម្នាក់ ឈ្មោះ ដៀន ស្រី នាង អាយុ២១ ឆ្នាំមានទីលំ​នៅ​ខេត្ត​កណ្តាល។

 

បានបើកទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក ហ្សូម័រអ៊ិច ពណ៏ខ្មៅ​ បើកបរដោយ យុវ​ជន​​ម្នាក់ឈ្មោះណាប ហៀន ភេទ ប្រុសអាយុ ២៤ឆ្នាំមានទីលំនៅសង្កាត់លេខ០១​ក្រុងព្រះ​សីហនុ រងរបួសធ្ងន់ក្រោយមកក៍បានស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ។

 

ប្រភពសមត្ថកិច្ចដ៏ដែលបានបន្តថា រថយន្តជនបង្ករ ក្រោយពីបានបង្ករគ្រោះថ្នាក់ចរាចរណ៏ រួចមក ពុំបានឈប់ដោះស្រាយតាមផ្លូវច្បាប់នោះទេ គឺ​បានព្យាយាមបើកគេច បើទោះបីជាសមត្ថកិច្ចព្យាយាម​តាមឃាត់យ៉ាងណាក្តី រហូត បាន​ចម្ងាយ​ជិត២០គីឡូម៉ែត្រ ទើបសមត្ថកិច្ចឃាត់បានបញ្ជូនមកកាន់ការិ​យាល័យចរាចរណ៏​ខេត្ត​ព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី។

 

គួររំលឹកថាខេត្តព្រះសីហនុបច្ចុប្បន្ននេះមានករណីជនជាតិចិនបើករថយន្តព្រហើនហើយបង្ករគ្រោះថ្នាកជាច្រើនករណី។បញ្ហានេះបានធ្វើអោយពលរដ្ឋមានការភ័យខ្លាចនិងមិនពេញចិត្តជាខ្លាំង។

អ្នកក្រុងព្រះសីហនុសំណូមពរអោយសមត្ថកិច្ចខេត្តព្រះសីហនុមេត្តាពិនិត្យមើលការបើកបររបស់ជនចិនទាំងនេះផងនិងពួកគាត់លើកជាមតិថាគួរតែអោយខ្មែរយើងជាអ្នកបើកអោយចិនវិញល្អជាង៕

ជនជាតិចិន