គណៈប្រតិភូខេត្តយូណានប្រទេសចិនដឹកនាំដោយលោក Goa Shuxun អភិបាលខេត្តយូណានបានចូលជួបសំដែងការគួរសមជាអភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុសំរាប់សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនាពេលខាងមុខ។
បន្ទាប់ពីបានបង្ហាញជូនគណៈប្រតិភូខេត្តយូណានអំពីសក្តានុពលនៃខេត្តព្រះសីហនុ ឯឧ យន្ត មីន បង្ហាញជំហរស្វាគមន៍ក្រៃលែងចំពោះប្រតិភូខេត្តយូណាននិងស្នើអោយខេត្តយូណានជម្រុញអ្នកវិនិយោគមករកស៊ីនៅខេត្តព្រះសីហនុអោយបានច្រើននៅពេលអនាគត។
នាឱកាសនោះដែរ លោក Gao Shuxun លើកឡើងថា ខេត្តយូណាននឹងជម្រុញអោយបង្កើតអោយមានជើងយន្តហោះ ហោះហើរត្រង់ពីក្រុង គុនមីងនៃខេត្តយូណានមកខេត្តព្រះសីហនុនៅពេលខាងមុខនេះ។
លោកបន្តថានឹងជម្រុញផងដែរនូវអ្នកវិនិយោគពីយូណានអោយមករកស៊ីនៅខេត្តព្រះសីហនុនៅពេលអនាគត។
លោក Goa Shuxun មានរំពឹងថាខេត្តព្រះសីហនុនិងខេត្តយូណាននឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។
បច្ចុប្បន្ននេះមានក្រុមហ៊ុនដ៍ធំមួយមកពីយូណានបាននឹងកំពុងមកវិនិយោគនៅខេត្តព្រះសីហនុដោយមានទុន១,៦០០លានយន់លើវិស័យសណ្ឋាគារទំនើបលំដាប់ផ្កាយ។
ក្នុងឱកាសនោះដែរគណៈប្រតិភូខេត្តយូណាននិងខេត្តព្រះសីហនុ ក៍មានគម្រោងបង្កើតខេត្តសម្ពន្ធ័មេត្រីភាពជាមួយគ្នាផងដែរនៅថ្ងៃអនាគត់។
សូមបញ្ចាក់ថាខេត្តយូណានមានទីតាំងនៅប៉ែកនិរតីនៃប្រទេសចិនមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ឡាវ ភូមា។ខេត្តនេះមានផ្ទៃដីប្រមាណ៣៩៤,០០០គីឡូម៉ែត្រក្រលានិងមានប្រជាជនចំនួន៤៧,០០០,000នាក់(47លាននាក់)និងទីក្រុងសេដ្ឋកិច្ចរបស់ខេត្តនេះគឺទីក្រុងគុនមីង។
ដោយឡែកចំណូលមធ្យមរបស់ពលេដ្ឋខេត្តយូណានវិញមានប្រមាណ៤០០០$/ឆ្នាំ។
បច្ចុប្បន្ននេះខេត្តព្រះសីហនុបានឹងកំពុងក្លាយជាគោលដៅវិនិយោគដ៍សំខាន់របស់ក្រុមហ៊ុនបរទេសពិសេសប្រទេសចិន៕សាវ៉ុន