កំពងធំ៖ នៅវេលាម៉ោង15h00នាទីថ្ងៃទី13/07/2017មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកTOYOTAបុកម៉ូតូម៉ាកគុបជ្រុងបណ្ដាលអោយរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ6ត្រង់ចំណុចភូមិតាំងគោកឃុំសូយោងស្រុកបារាយណ៌ខេត្តកំពង់ធំ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា បង្ករឡើងដោយរថយន្តម៉ាកTOYOTAពណ៍ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ2A3999អ្នកបើកចុះរត់គេចខ្លួនបាត់។បានបើកទៅបុកម៉ូតូម៉ាកគុបជ្រុងពណ៍ទឹកប៉ិចពាក់ស្លាកលេខភ្នំពេញ1AU0579បើកដោយឈ្មោះប៊ូសុខាភេទប្រុសអាយុ38ឆ្នាំនៅភូមិខ្លុយលិចឃុំសូយោងស្រុកបារាយណ៌ខេត្តកំពង់ធំ(របួសធ្ងន់)។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះអោយក្រុមគ្រួសារដឹកបញ្ជូនទៅពេទ្យភ្នំពេញ រីឯវត្ថុតាងរក្សាទុកនៅប៉ុស្ដិនគរបាលសូយោងរងចាំដោះស្រាយគ្នាតាមច្បាប់៕ប៊ុន រិទ្ធី




































