មេឈ្មួញជនជាតិវៀតណាម៣នាក់សកម្មដើរប្រមូលទិញឈើប្រណិតតាមម៉ូតូមិនមានសមត្ថកិច្ចបង្ក្រាប

0

ខេត្តរតនគិរី៖ ទោះជាបច្ចុប្បន្ននេះនៅក្នុងខេត្តរតនគិរីមានសមត្ថកិច្ចដ៏ច្រើនស្អេក ស្កះយាមបណ្តាក់គ្នាដូចខ្យងនៅតាមដងផ្លូវចាំចាប់នឹងបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក៍ដោយ ប៉ុន្តែគេសង្កេតឃើញ សកម្មភាពដេីរប្រមូលទិញនឹងដឹកជញ្ជូនឈើប្រណិតតាមម៉ូតូរបស់ឈ្មួញដ៍ធំទាំង៣នាក់

នេះដែលមានឈ្មោះយាយដាវ ភេទស្រី ឈ្មោះហាយ ភេទប្រុស ឈ្មោះត្រឹង ភេទប្រុស អ្នកទាំងបីគឺជាជនជាតិវៀតណាម នៅតែដំណើរការយ៉ាងរលូនពុំមានសមត្ថកិច្ចណាហ៑ានបង្ក្រាបឡើយ ។

ជាក់ស្តែងជារៀងរាល់ថ្ងៃមេឈ្មួញទាំង៣នាក់នេះបានដេីរនឹងប្រមូលទិញឈេីប្រណិតតាមផ្ទះរឺក៍តាមបន្ទប់ជួលនៅក្នុងក្រុងបានលុងរួចក៍ជួលរថយន្តរឺក៍រឺម៉កម៉ូតូដឹកជញ្ជូនឈើប្រណិតទាំងនោះយកទៅទុកតាមឃ្លាំងរបស់ពួកគេរួចក៍ជួលរថយន្តដឹកបន្តដូចជារថយន្តបាឡែន រថយន្តត្រូពេជ្រ រថយន្តសាំយ៉ុងដឹកបន្លែ ដឹកចេញពីក្រុងបានលុងឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តជាតិអរូយ៉ាដាវ ហេីយរថយន្តទាំងនោះបានផ្ទុកឈើប្រណិតស្មើកញ្ចក់រថយន្តនឹងដាក់ក្រោមបាតរថយន្តទៀតផង។ ពុំឃើញមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់ និងបង្កាបឡើយ បណ្តោយឲ្យមេឈ្មួញទាំងនោះដឹកជញ្ជូនយ៉ាងរលូន ជារៀរាល់ថ្ងៃ ។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី (មុខលុយ)មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចុចមិនចូល។

តែបើតាមប្រភពព័ត៌មាន បានខ្សឹបប្រាប់ឲ្យដឹងថា ដោយសារមេឈ្មួញទាំងនោះឈរប្រមូលទិញឈើប្រណិតដែលដឹកចេញ ពីតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកលំផាត់ ស្រុកវើុនសៃ នឹងស្រុកកូនមុំចូលមកក្រុងបានលុង ខេត្តរតនគិរី។ យកមកស្តុកទុកនៅក្នុងផ្ទះរឺក៍ផ្ទះជួលហេីយមេឈ្មួញដ៍ធំទាំងបីនាក់នេះបានជួលរថយន្តដឹកបន្តទៅលក់ នៅប្រទេសវៀតណាម តាមបណ្តោយផ្លូវជាតិ លេខ៧៨ ដោយសារសមត្ថកិច្ចជំនាញពាក់ពន្ធ័ទាំងនោះ ទទួលបានលាភ សក្ការះ ជារៀងរាល់ខែ ពីក្រុមឈ្មួញខាងលើនេះ ប្រសិនបើឈ្មួញណាម្នាក់ ពុំបានបង់ខែទេនោះ ទើបសមត្ថកិច្ចទាំងនោះ ចាប់បង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើ៕ ដោយ: យក្ខឡោម