សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការ«អភិវឌ្ឍទេសចរណ៍សមុទ្រ»នៅខេត្តកំពត

0

កោះកុង៖ នៅសាលប្រជុំសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧ បានបើកធ្វើអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការ«អភិវឌ្ឍទេសចរណ៍សមុទ្រ»ក្រោមអធិបតីភាពឯ.ឧ បណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯ.ឧចាន់ ចេស្ដា អភិបាលនៃគណៈភិបាលខេត្ត។ អង្គសិក្ខាសាលា

មានរយៈពេលមួយថ្ងៃ មានអ្នកចូលរួមពីសំណាក់មន្រ្តីប្រតិភូតំណាងក្រសួង និងមន្ទីរពាក់ព័ន្ធមកពីខេត្តឆ្នេរសមុទ្រទាំង៤កំពត កែប ព្រះសីហនុ និងខេត្តកោះកុង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ម្ចាស់សេវាកម្មទេសចរណ៍ឯកជននិង និសិត្សផងដែរ។
មានប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលសឯ.ឧចាន់ ចេស្ដា អភិបាលខេត្ត បានសំដែងការគាំទ្រចំពោះអង្គសិក្ខាសាលា និងបានបង្ហាញពីសក្ដានុពលលើវិស័យជាច្រើន និងធនធានធម្មជាតិសម្បូរបែបដែលជាផលិតផលបំរើអោយវិស័យទេចរណ៍ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តកំពត។ ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ខេត្តកំពតមានភ្ញៀវទេសចរណ៍សរុបប្រមាណជិត៩សែននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណជិត៩ម៉ឺននាក់និងបានបម្រើអោយផ្នែក កម្លាំងពលកម្មក្នុងវិស័យនេះដោយផ្ទាល់ជាង២៧០០នាក់។
ឯ.ឧ បណ្ឌិត ថោង ខុន បានចាត់ទុក អង្គសិក្ខាសាលានាពេលនេះគឺជាឱកាសមួយដ៏សំខាន់នៃការចូលរួម ផ្ដល់យោបល់ និងចែករំលែកពីវាគ្មិន ក្នុងការស្វែងរកដំណោះស្រាយដើម្បីជាត្រីវិស័យដ៏មានប្រសិទ្ធភាព ក្នុងការតម្រង់ទិសនិង កំណត់បាននូវយន្តការសម្របសម្រួល សម្រាប់កិច្ចការអភិរក្សនៅក្នុង ផែនការគម្រោងអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មីឆ្នាំ២០១៦-២០២០នេះ។ ជាពិសេសការជំរុញការអភិវឌ្ឍន៍ និងប្រែក្លាយឆ្នេរសមុទ្រខេត្តកំពតអោយក្លាយជាគោលដៅទាក់ទាញទេសចរណ៍ដ៏សំខាន់ដែលជាតំបន់ថ្មីតាមទស្សនាទានបៃតង មានឆ្នេរខ្សាច់សម្បទានទេសចរណ៍ និងហេដ្ឋារេចនាសម្ព័ន្ធពាក់ព័ន្ធល្អប្រសើរ។
ឯ.ឧរដ្ឋមន្រ្តីថោង ខុនក៏បាន សំដែងក្ដីសង្ឃឹមនិងវាយតម្លៃខ្ពស់ចំពោះពីលទ្ធផលអង្គសិក្ខាសាលា និងបានប្រកាសនិងប្រគល់សៀវភៅដាក់អោយប្រើប្រាស់ជាផ្លូវនូវឯកសារផែនការអភិវឌ្ឍន៍ ទេសចរណ៍កំពតថ្មី ឆ្នាំ២០១៦-២០២០ផងដែរ។
អង្គសិក្ខាសាលាក៏មានធ្វើបទបង្ហាញអោយដឹងពីគម្រោងផែនការអភិវឌ្ឍន៍ទេចរណ៍តំបន់ឆ្នេរនេះគឺ ក្នុងគោលបំណងធ្វើអោយប្រសើរឡើង នូវការតភ្ជាប់ ការធ្វើដំណើរ និងទេសចរណ៍តាមច្រករបៀងភាគខាងត្បូង ថៃ- កម្ពុជា- វៀតណាមដោយផ្ដោត ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងសេវាកម្មប្រកបដោយគុណភាពដើម្បីធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចតំបន់ឆ្នេរ។ ហើយគម្រោងនេះអនុវត្តផ្ដោតសំខាន់ លើការកសាង កំពង់ផែទេសចរណ៍អន្តរជាតិ និងកំណាត់ផ្លូវតភ្ជាប់នៅខេត្តកំពត ដែលអាចចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៨ និងដាក់អោយប្រើប្រាស់នៅដំណាច់ឆ្នាំ២០១៩ និងគម្រោងមួយទៀត ការធ្វើអោយប្រសើរឡើងនូវបរិស្ថានជុំវិញផ្សារក្ដាមខេត្តកែបដែលចាប់ផ្ដើមសាងសង់ក្នុងត្រីមាសទី៤ឆ្នាំ២០១៧។ដោយ គម្រោងខាងលើនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន ហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៉ី (ADB)ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រចំនួន០៣គឺខេត្តកែប កំពត និងខេត្តកោះកុង៕